រម្មណីដ្ឋាននានានៅខេត្ត Kien Giang


រម្មណីដ្ឋាននានានៅខេត្ត Kien Giang - ảnh 1
រម្មណីដ្ឋាននានានៅខេត្ត Kien Giang (ivivu.com)


        Vovworld-ក្នុងសប្ដាហ៍កន្លងទៅកាណាល់ផ្សាយជាភាសាបរទេសនៃវិទ្យុ​
សម្លេង​វៀតណាមទទួល​បាន​សំបុត្រជាច្រើនរបស់មិត្តអ្នកស្ដាប់មកពី​ប្រទេស
និង​ដំបន់​ដែនដី​នៅគ្រប់ទិសទីលើពិភពលោក។ ក្នុងនោះកម្មវិធី​ផ្សាយ​ជាភាសា
ខ្មែរ​ទទួល​បានសំបុត្រចំនួន២ពីមិត្តអ្នកស្ដាប់នៅរាជធានី​ភ្នំពេញ។ ក្នុងនោះមិត្ត​
សុវណ្ណា​នៅភ្នំពេញបានសសេរថា ខ្ញុំបានដឹងថាក្នុងប៉ុន្មានឆ្នាំកន្លងទៅភ្ញៀវ​
ទេសចរណ៍កម្ពុជាបានជ្រើសរើសវៀតណាមជាកន្លែងមកដល់ល្អអស្ចារ្សមួយ។
ខេត្ត Kien Giang ជាប់ជាមួយខេត្តកំពត(កម្ពុជា)នាពេលកន្លងទៅបានទាក់ទាញ
​ភ្ញៀវ​ទេសចរណ៍កម្ពុជាជាច្រើនកុះករ។​ ខ្ញុំចង់ស្វែងយល់បន្ថែមអំពីបណ្ដា​រម្មណីដ្ឋាន
នៅទីនេះ។ ក្នុងនាទីប្រអប់សំបុត្រពេលនេះ យើងខ្ញុំសូមឧទ្ទេសនាម​អំពី​រម្មណីដ្ឋាន
នានានៅខេត្ត Kien Giang។

លោកអ្នកនាងជាទីមេត្រី!

        រម្មណីដ្ឋានជាច្រើនដ៏ល្បីឈ្មោះដូចជាកោះ Hon Chong, Hon Trem, Nam Du,
Phu Quoc ឬភ្នំ Moso ព្រៃ U Minh Thuong ជាដើមបានធ្វើឡើងខេត្ត Kien Giang មួយ
ដ៏សម្បូរបែបនិងពហុបែប ដោយទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើន​កុះករ​មក​
ទស្សនា។ ហេតុនេះហើយខេត្ត Kien Giang បានកសាងដំបន់​ទេសចរណ៍​ស្នូលចំនួន
៤របស់ខេត្តសំដៅជំរុញការអភិវឌ្ឍន៍ទេសចរណ៍ផ្សាភ្ជាប់​នឹង​ការពារបរិស្ថានអភិវដ្ឍន៍
សេដ្ឋកិច្ចរួមមាន៖ Phu Quoc ដំបន់ Ha Tien-Kien Luong ដំបន់ U Minh Thuong ដំបន់
ទីក្រុង Rach Gia និងដំបន់ជុំវិញ។

        ទោះបីជាបានទស្សនាកោះជាច្រើនក្តី ប៉ុន្តែលោក Vu Quoc Phong ភ្ញៀវ​ទេសចរណ៍
មកទស្សនាប្រជុំកោះ Nam Du បានចាត់ទុកថានៅកន្លែងនេះ​ជាទីរហោស្ថាន​ណាស់
ដោយមានកន្លែងហែលទឹកជាច្រើននិងជួរដើមដូងដ៏ខ្ពស់។ លោក Vu Quoc Phong បានចែករំលែកថា៖

        “បើនិយាយអំពីទេសចរណ៍នោះ កោះ Hon Mau ជាកន្លែងស្អាតបំផុត ពីមុន​មក
គ្មានកន្លែងណាស្អាតប្រដូចឡើយ។ បើមិនទាន់មកដល់ Hon Mau គឺមិនទាន់​ទៅដល់
ប្រជុំកោះ Nam Du ឡើយ។ កន្លែងហែលទឹករហោស្ថានគឺមានកន្លែង​ហែល​ទឹក Hai Ba
Dap និង Hon Dung។ រីឯចង់ទស្សនាទេសភាពនៅ​ជុំវិញគឺ​យើងឡើងស៊ើនសមុទ្រ នៅ
ទីនោះអាចទស្សនាកោះទាំង២១នៅជុំវិញ។”

        យល់ដឹងអំពីសក្ដានុភាពនិងឧត្តមភាពអភិវឌ្ឍន៍ទេសចរណ៍នោះ ក្នុងប៉ុន្មាន​ឆ្នាំ
កន្លងទៅ Kien Giang បានមានគោលការណ៍និងដំណោះស្រាយជាច្រើន​សំដៅ​ជំរុញ
អភិវឌ្ឍន៍ទេសចរណ៍។ ក្រសួងវប្បធម៍កីឡានិងទេសចរណ៍វៀត​ណាម​បានសំរេចចិត្ត
ជ្រើសរើស Kien Giang ជាកន្លែងរៀបចំឆ្នាំទេសចរណ៍ជាតិ​២០១៦។

        តាមលោក Huynh Quang Hung អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក Phu Quoc
ខេត្ត Kien Giang ថា នាបច្ចុប្បន្ន Phu Quoc មានប្រជុំកោះចំនួន២គឺ An Thoi, Tho Chau ជា
ដំបន់ល្អសំរាប់អភិវឌ្ឍន៍ទេសចរណ៍កោះសមុទ្រដូចជា​ទស្សនា ហែលទឹកសំរាកលំហែ
កាយ។ កន្លែងនេះបានក្លាយទៅជាថានសួរគ៌​ក្នុង​កែវភ្នែកភ្ញៀវទេសចរណ៍។ លោក Huynh
Quang Hung បាននិយាយថា៖

        “ត្រូវនិយាយថា ក្នុងប៉ុន្មានឆ្នាំកន្លងទៅស្រុកកោះ Phu Quoc បានមានការ​អភិវឌ្ឍន៍
យ៉ាងខ្លាំងក្លា ពិសេសគឺអភិវឌ្ឍន៍ទេសចរណ៍ ជាកន្លែងមកដល់គួរ​ឲ្យ​ទាក់ទាញសំរាប់ភ្ញៀវទេសចរណ៍ក្នុងនិងក្រៅប្រទេស។ ព្យាករណ៍ថា ភ្ញៀវ​ទេសចរណ៍មកដល់ Phu Quoc ក្នុង
ឆ្នាំនេះទទួលបានប្រមាណ៨៥០ពាន់នាក់ក្នុង​នោះភ្ញៀវទេសចរណ៍អន្តរជាតិស្រូបយក
៣៥%។ ហេតុនេះហើយដើម្បីកសាង Phu Quoc ក្លាយទៅជាមជ្ឈមណ្ឌលទេសចរណ៍
សំរាកលំហែកាយមានចរិតក្នុង​ដំបន់និងអន្តរជាតិនោះ យើងខ្ញុំបានយល់ដឹងច្បាស់ជា
អំពីបញ្ហាបរិស្ថាន។”

        ដោយត្រូវបានប្រៀបជាផ្នែកឧស្សាហកម្មគ្មានផ្សែង-ទេសចរណ៍បាន​រួម​ចំណែក
សំខាន់ទៅលើកំណើនសេដ្ឋកិច្ចកាត់បន្ថយភាពក្រីក្រធានាសុខុមាលភាពសង្គមក៏ដូច
ជាអភិរក្សនិងពង្រីកនូវតំលៃវប្បធម៍។ ហេតុនេះហើយទេសចរណ៍​កំពុង​ក្លាយទៅជា
ផ្នែកសេដ្ឋកិច្ចមុខព្រួញនាំ Kien Giang អភិវដ្ឍន៍យ៉ាងខ្លាំងក្លា​ថែមទៀតក្នុងដំណើរការ
សមាហរណកម្ម។ ក្នុងនោះការអភិវឌ្ឍន៍ទេសចរណ៍​សមុទ្រ​ជាចំណុចស្នូលរបស់ខេត្ត
នាពេលខាងមុខ។

លោកអ្នកនាងជាទីមេត្រី!

        សង្ឃឹមថា​បណ្ដាមិត្តនឹងមានឱកាសមកទស្សនាខេត្ត Kien Giang នាពេល​ខាង​មុខ។
យើងខ្ញុំសង្ឃឹមថាបណ្ដាមិត្តអាចចែករំលែកអំពីការចាប់អារម្មណ៍របស់​ខ្លួនខណៈពេល
មកទស្សនានៅទីនេះក៏ដូចជាគ្រប់ទីកន្លែងនៅវៀតណាមតាម​រយៈអស័យដ្ឋាន៖ កម្មវិធី
ផ្សាយជាភាសាខ្មី វិទ្យុសម្លេងវៀតណាមលេខ៤៥វិថី​  ​​Ba Trieu ខ័ណ្ឌ Hoan Kiem រដ្ឋធានី
ហាណូយ ឬ email: khmervov5@yahoo.​com.vn. លោកអ្នកនាងអាចស្តាប់នាទីនេះលើ
គេហទំព័ណ៍៖ www.vovworld​.vn។ សូមជួបអស់លោកអ្នកនាងនាសប្តាហ៍ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ