វិញ្ញាសាសិល្បៈកីឡា Belly Dance

វិញ្ញាសាសិល្បៈកីឡា Belly Dance - ảnh 1
នាទីសម្តែងរបាំ Belly Dance នៅទីក្រុងហាណូយ (Image: VOVworld)


លោកអ្នកនាងជាទីមេត្រី! ក្នុងសប្តាហ៍កន្លងមក កាណាល់ផ្សាយជាភាសា
បរទេសនៃ វិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រនិង email ជាច្រើនរបស់
មិត្តអ្នកស្តាប់មកពី គ្រប់ទឹសទីលើសកលលោក។ ជាពិសេស ក្នុងសំបុត្រ
ដែលផ្ញើរមកកម្មវិធីផ្សាយ ជាភាសាខ្មែរ មិត្ត ណុប មេសា និង​ មិត្ត ស៊ីថា
និស្សិតកម្ពុជាចំនួន ២ រូបដែលកំពុង រៀនសូត្រនៅមហាវិទ្យាល័យពហុ
វិទ្យាហាណូយ (វៀតណាម) បានសរសេរថា៖ “នេះគឺ ជាឆ្នាំ ទី ៣ យើងខ្ញុំ
ឆ្លងកាត់វិស្សមកាលនៅវៀតណាម។ ក្នុងរយៈពេលនេះ យើងខ្ញុំចង់ ចូលរួមសកម្មភាពកីឡាអប់រំកាយមួយចំនួន។ កម្មវិធីអាចផ្តល់យោបល់
ឲ្យយើងខ្ញុំបាន ដែរឬទេ?”។ មិត្ត ណុប មេសា និង​ មិត្ត ស៊ីថា ជាទីមេត្រី!
មជ្ឈដ្ឋានយុវជនទីក្រុងហាណូយបានធ្លាប់ស្គាល់ដល់បានជាមួយវិញ្ញាណ
សារកីឡាអប់រំកាយប្រពៃណីដូចជា៖ អត្តពលកម្ម វាយសី ហែលទឹក ឬ
aerobic។ ប៉ុន្តែក្នុងកម្មវិធីប្រអប់សំបុត្រមិត្តអ្នកស្តាប់ពេលនេះយើងខ្ញុំសូម
ឧទ្ទេសនាមជាមួយមិត្តអ្នកស្តាប់វិញ្ញាណសារកីឡាអប់រំកាយវិសេសវិសាល
មួយដែលបណ្ដាយុវជនជាពិសេសគឺមិត្តស្រីចូលចិត្ត - នោះគឺជាការរាំពោះ
ឬ ហៅថា៖ “Belly Dance”។

វិញ្ញាសាសិល្បៈកីឡា Belly Dance - ảnh 2
ថ្នាក់រៀនរាំ Belly Dance មួយនៅទីក្រុងហាណូយ (Image: aylastudio.com)

ណុប មេសា និង​ មិត្ត ស៊ីថា ជាទីមេត្រី! នេះគឺជាបរិយាកាសក្នុងថ្នាក់រៀនរាំ
belly dance មួយនៅទីក្រុងហាណូយ។ មានភាពអ៊ូអរសប្បាយរីករាយណាស់
ម៉ែនទេ? វិញ្ញាសា​សិល្បៈនេះមានប្រភពដើមពីអារ៉ាប់។ នាអតីតកាល belly
dance ត្រូវបានសម្តែងសំរាប់ព្រះរាជវង្សានុវង្សពិធីជប់លៀងអធឹកអធមឬក្នុង
ពិធីសាសសនា។ ក្រុមពាក្ស “belly dance” ត្រូវបាន បកប្រែពីភាសាបារាំង
“dance du ventre” ដើម្បីបង្ហាញរបៀបរាំដែលប្រើប្រាស់ផ្នែកពោះនិងត្រគាក
លើចង្វាក់ភ្លេងដ៏អាថ៌កំបាំងនៃតំបន់មជ្ឈឹមបូព៌ារ។ គិតដល់ពេលនេះ belly
dance បានក្លាយទៅជាចលនានៅប្រទេសជាច្រើនលើសកលលោក។ ក្នុងនោះ
អេហ្ស៊ីប (អាហ្វ្រិកខាងជើង) គឺជាប្រទេសល្បីឈ្មោះជា “ទីកន្លែងបណ្តុះបណ្ដាល
រាំ belly dance ជួរមុខលើសកលលោក”។ សំលៀកបំពាក់របស់សិល្បការិនី belly
dance មានពណ៌ចំរុះនិងទុកចំហរពោះ។ ក្រៅពីនោះ សំលៀកបំពាក់នេះត្រូវបាន
តូបតែងដោយគ្រាប់អង្កាំភ្លឺផ្លេកព្រមទាំងមានចង្កោមចង្ក្រង់ពាក់ជុំវិញត្រគាក
ដែលបង្កើតសូរសម្លេងរីករាយ។ វិញ្ញាសា belly dance ត្រូវបានចាប់ផ្តើមបណ្តុះ
បណ្ដាលនៅវៀតណាមពីឆ្នាំ ២០០៥ ដោយអ្នកគ្រូមួយ នាក់ជាជនកូរ៉េខាងត្បូង។
គិតតាំងពីនោះ ប្រភេទសិក្បៈកីឡានេះបានអភិវឌ្ឍន៍ដ៏ទូលំ ទូលាយលើទូទាំង
ប្រទេសវៀតណាម ពីទីក្រុងហាណូយ ទីក្រុង Da Nang ដល់ទីក្រុង ហូជីមិញ។ តើមានប្រការអ្វីៗដែលធ្វើឲ្យវិញ្ញាសារសិល្បៈកីឡានេះបានទាក់ទាញ មជ្ឈដ្ឋាន
យុវជនវៀតណាមយ៉ាងខ្លាំងគ្នាដូចថ្នេះ?មិត្ត Vu Hai Yen និសិត្យឆ្នាំ ទី ៣ នៃមហាវិទ្យាល័យច្បាប់ទីក្រុងហាណូយ បានឲ្យដឹងថា៖ ​​​​​​                    

“ខ្ញុំចូលរួមថ្នាក់រៀន belly dance ដោយមានមូលហេតុជាច្រើន។ ទី ១ គឺ៖ ខ្ញុំមាន
គោល បំណងស្វែងយល់អំពីវិញ្ញាសាសិល្បៈមួយតាមនោះយល់បន្ថែមអំពីខឿន
វប្បធម៌​អេហ្ស៊ីប។ ទី ២ គឺ៖ belly dance គឺជាកីឡាដ៏ល្អប្រសើសំរាប់សុខភាព។
បន្ទាប់ពី​ហាត់រាំធ្វើឲ្យរាកាយទន់ភ្លន់ជាង។ ខ្ញុំជឿជាក់អំពីខ្លួនជាង។”

វិញ្ញាសាសិល្បៈកីឡា Belly Dance - ảnh 3
ចលនារៀនរាំ belly dance នៅទីក្រុងហាណូយបានអភិវឌ្ឍន៍យ៉ាងខ្មាំងក្នុងរយៈពេលកន្លងមក។ (Image: aylastudio.com)

ក្រុមរាំ ISIS  ឬ Ayla Dance Studio ជាដើមគឺជាទីកន្លែងទំនុកទុកចិត្តចំពោះសិក្ខា
កាម belly dance ទាំងអស់នៅទីក្រុងហាណូយ។ មិត្ត Nguyen Hong Duyen អ្នកគ្រូ
belly dance នៅ Ayla Dance Studio បានចែករំលែកថា៖   

 “នៅពេលហាត់រៀនវិញ្ញាសានេះ មនុស្សគ្រប់រូបនឹងមានការជក់ចិត្ត។ បន្ទាប់ នោះ ធ្វើឲ្យគេស្រឡាញ់ជីវិតនិងសប្បាយរីរាយជាង។ វិញ្ញាសាកីឡានេះមិន ត្រឹមតែ
ល្អសំរាប់សុខភាពប៉ុណ្ណោះទេថែមទាំងល្អសម្រស់ទៀតផង។ នេះគឺជា មូលហតុ
ដែលខ្ញុំសម្រេចផ្សាភ្ជាប់នឹង belly dance។”

មិត្ត ណុប មេសា និង​ មិត្ត ស៊ីថា ជាទីមេត្រី! យើងខ្ញុំសង្ឃឹមថា៖ បណ្ដាមិត្តនឹងចូល
រួម រៀនរបាំ belly dance គួរឲ្យទាក់ទាញក្នុងវិស្សមកាលឆ្នាំនេះ។ សូមជូនពរជោគ
ជ័យ ដល់បណ្ដាមិត្ត។

ដើម្បីបញ្ចប់នាទីពេលនេះសូមអញ្ចើញលោកអ្នកនាងចូលរួមឆ្លើយសំណួរក្នុងខែ
គឺ៖ “ព្រឹត្តិកាណ៍សំខាន់ណាក្នុងទំនាក់ទំនងការទូតរវាងវៀតណាមនិងកម្ពុជា
ដែលត្រូវបានរំលឹកខួបនាខែមិថុនាប្រចាំឆ្នាំ?” រាល់ចំលើយសំបុត្រ  email សូម
ផ្ញើមកអាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសារខ្មែរ កាណាល់ផ្សាយជាភាសាបរ
ទេស វិទ្យុសម្លេងវៀតណាម លេខ៤៥ វិថី Ba Trieu ខ័ណ្ឌ Hoan Kiem រដ្ឋធានី
ហាណូយ ឬ Email÷ vov5khmer@yahoo.com.vn។  ចំលើយត្រូវនិមួយៗនឹង
ទទួលបានការដូរពិសេសមួយពីកម្មវិធីជាភាសារខ្មែរនៃវិទ្យុសម្លេងវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ