វិហារព្រះម៉ែ Y Lan នៅឃុំ Duong Xa ស្រុក Gia Lam ហាណូយ។

វិហារព្រះម៉ែ Y Lan  នៅឃុំ Duong Xa ស្រុក Gia Lam  ហាណូយ។   - ảnh 1
វិហារព្រះម៉ែ​ Y Lan(​រូបថត៖ Internet)
(VOVWorld)-Y Lan មានឈ្មោះដើម​ Le Thi Yen កើតនៅភូមិ Tho Loi ចំណុះតំបន់ដី​
Kinh Bac (ឥឡូវនេះជាឃុំ Duong Xa ស្រុក​ Gia Lam​ ហាណូយ)។រឿងព្រេងដំណាល
ថា៖ មានម្តង ក្នុងព្រះរាជដំណើរទៅវត្ត  Dau​ នៅ Thuan Thanh - Bac Ninhដើម្បីសែន ព្រេនបួងសួងសូមឲ្យមានរាជបុត្រា ពេលដែលទ្រង់ដើរឆ្លងកាត់ភូមិ Tho Loi   ស្តេច
Ly Thanh Tongស្រាប់តែ ទ្រង់ឃើញមាននាងក្រមុំស្រស់ស្អាត១រូបដែលកំពុងបេះមន
ផង​ នឹងច្រៀងផងក្នុងពេលដែលបុណ្យភូមិកំពុងបើក។ ស្តេច​ Ly Thanh Tongទ្រង់ឲ្យ​ហៅនាងក្រមុំរូបនេះមកសួររឿង។​ដោយសារឃើញនាងក្រមុំស្អាត​ផង​ នឹងមាន ចំណេះដឹងជ្រៅទូលាយផង​ ស្តេចទ្រង់បញ្ជាឲ្យជូនទៅក្នុងព្រះបរមរាជវាំង យកធ្វើជា
ប្រពន្ធ​ដោយ​ប្រសិទ្ធនាម​ Nguyen Phi ។​ ក្នុងរយះពេលពី​ឆ្នាំ​១០៦៦​ដល់ឆ្នាំ​១១១៧ក្នុង
នាមជា Nguyen Phi ​ ព្រះមហេសី​ ហើយ​ព្រះមហាវីរះក្សត្រយានី នឹងរាជានុសិទ្ធចំនួន​
២​លើក​ Nguyên Phi Y Lan បានមានមតិ កលឧបាយពិរោះជាច្រើនជួយដល់ប្តី គឺស្តេច
Ly Thanh Tong​ នឹងកូមប្រុស​គឺស្តេច  Ly Nhan Tong ​វាយឈ្នះពួកខ្មាំងសត្រូវ ឈ្លាន
ពាន​ កសាងប្រទេសខ្លាំងមាំមួន។​ ដើម្បីរំលឹកគុណ​របស់ Nguyen Phi Y Lan ប្រជាជន វៀតណាមបានកសាងវិហារធ្វើសក្ការះបូជាលោកយាយនៅទីកន្លែងជាច្រើន​។​         

វិហារព្រះម៉ែ Y Lan  នៅឃុំ Duong Xa ស្រុក Gia Lam  ហាណូយ។   - ảnh 2
បសត្វនាគថ្មនៅខាងមុខក្លោងទ្វាវិហារព្រះម៉ែ Y Lan ​(​រូបថត៖Internet)
ប្រជុំកេរ្តិ៍តំណែលវិហារ Nguyen Phi Y Lan ​នៅឃុំ Duong Xa ស្រុក​ Gia Lam​ ហាណូយ​ បានសង់លើផ្ទៃដី​ប្រមាណ​ ៣ ហិចតា​រួមមានសំណង់ជាច្រើនដូចជា វត្ត វិហារទីសក្ការះ
បូជា​អាគារទឹក​ទីធ្លា​​ជាដើម។វិហារបានស្ថាបនាតាមសិល្បះស្ថាបត្យកម្មក្នុងបរមរាជវាំង
នៅរាជកាលបណ្តាស្តេច​ Lý ​ដោយមានទ្វាចំនួន​ ៧២ ទ្វា។ក្នុងផ្ទៃ វិហារ​ក៏មានវត្តយក
ឈ្មោះ​ Linh Nhan tu Phuc Tu ដោយព្រះមហាវីរះក្សត្រយានី​    Y Lan  បញ្ជាឲ្យកសាង
នឹងបានសម្ពោធ​នាឆ្នាំ​១១១៥។ ពីនោះមក​តំបន់​កេរ្តិ៍តំណែល វិហារ Nguyen Phi Y Lan
ជានិច្ចកាលត្រូវបានប្រជាជន​   Duong Xa ថែរក្សាអភិរក្ស​ដើម្បីអប់រំទឹកចិត្តអាណិតស្រ
ឡាញ់ប្រជាជន​​ស្នេហាជាតិ​ឲ្យជំនាន់កូនចៅក្រោយៗនេះ។​នាចុងឆ្នាំ​២០១១​រូបសំណាក ព្រះមហាវីរះក្សត្រយានី ​ Y Lan ដោយប្រជាជនក្នុងស្រុក​រួមវិភាគទានធ្វើ បានសម្ពោធ
។​ លោកតា​ Phung Dang Hoan អនុប្រធានគណះកម្មាការគ្រប់គ្រង​តំបន់​កេរ្តិ៍តំណែល
វិហារ Nguyen Phi Y Lanឲ្យដឹងថា៖ “សងរូបសំណាកព្រះមហាវីរះក្សត្រយានីY Lan​
គឺ​ដើម្បីសម្តែងនូវទឹកចិត្តតបស្នង សង់គុណរបស់ប្រជាជនចំពោះលោកយាយ​។នេះក៏ជាប្រភពលើកទឹកចិត្តស្មារតី សំរាប់ជំនាន់កូនចៅក្រោយៗនេះដែរ”។  
      
ពិធីបុណ្យវិហារព្រះម៉ែរ​ Nguyen Phi Y Lan បានប្រារព្វឡើងពីថ្ងៃទី​១៩ ដល់ទី២១​
រំនោចខែទី​២​តាមច័នគតិ។
លោកអ្នកនាងជាទីមេត្រី!      
 នាទី​ប្រអប់សំបុត្រមិត្តអ្នាកស្តាប៉ពេលនេះចប់តែប៉ុណ្ណេះ។រាល់សំបុត្រនឹងមតិ រួម
យោបល់ សូមផ្ញើមកអាស័យដ្ឋាន ៖កម្មវិធីផ្សាយជាភាសារខ្មែរ កាណាល់ផ្សាយជាភា
សារបរទេស លេខ៤៥ BaTrieu -ខ័ណ្ឌ​ Hoan Kiem -រដ្ឋធានី Hanoi ឬ Email : vov5​khmer.
@yahoo.com.vn​។
ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ