សកម្មភាពរំលឹកខួបលើកទី៦០នៃជ័យជំនះ Dien Bien Phu នៅវៀតណាម
BICH NGOC -  
(VOVworld-រួមជាមួយបរិយាកាសដ៏មហោឡារឹកសំដៅរំលឹកខួបលើកទី៣៩នៃទិវា
រំដោះ ភាគខាងត្បូងវៀតណាម និងលើកទី៦០នៃជ័យជំនះ Dien Bien Phu លើទូ
ទាំងប្រ ទេសវៀតណាមបានប្រព្រឹត្តទៅសកម្មភាពដ៏មានអត្ថន័យជាច្រើន ក្នុងនោះ
មាន ការប្រឡងស្តីអំពី “មេម័រ Dien Bien” ដែលរៀបចំឡើងដោយមជ្ឈឹមសមា គមន៍អតីតយុទ្ធជនវៀតណាមនិងវិទ្យុសម្លេងវៀតណាម។ នេះជា ឱកាសដើម្បី
បណ្តាអតីតយុទ្ធជននិងជនវៀតណាមគ្រប់ជំនាន់រំលឹកឡើងវិញ ប្រពៃណីដ៏រុង
រឿងរបស់ប្រទេសជាតិ។
ក្រោយរយៈពេល១ឆ្នាំបំផុស គណៈចាត់តាំងការប្រឡង“មេម័រ Dien Bien” ទទួលបានបទប្រឡងចំនួន១៨១០បទ មកពីគ្រប់ទិសលើទូទាំងប្រទេស។ វណ្ណៈ
កម្មទាំងអស់នេះ ជាមនោសញ្ចេតនា និងជារឿងដែលបាននិទានឡើង វិញតាម
មេម័ររបស់យុទ្ធជន Dien Bien មុននេះ។
|
អ៊ុំ Nguyen Van Can អតីតយុទ្ធជនDien Bien ដោយមានវណ្ណៈកម្ម
“សម័យ១នៅ Dien Bien ” (រូបថតៈ Bich Ngoc)
|
មកជាមួយការប្រឡង “មេម័រ Dien Bien” អ៊ុំ Nguyen Van Can អតីតយុទ្ធជន
Dien Bien ១រូបដោយមានវណ្ណៈកម្មប្រឡងឈ្មោះថា “សម័យ១នៅ Dien Bien ”
បានឲ្យដឹងថា៖
“ខ្ញុំសរសេរតាំងពីយូរណាស់មកហើយ ប៉ុន្តែដោយសារមានជំងឺដែលបន្សល់
ពី គ្រាសង្គ្រាម រហូតមកដល់ពេលនេះទើបខ្ញុំនឹងសម្រេចបានវណ្ណៈកម្មនេះ។ ខ្ញុំ
សរសេរអំពីសភាពការណ៍ជាក់ស្តែងក្នុងយុទ្ធនាការ Dien Bien ដូចជា ផ្លូវឡើង
Dien Bien បញ្ជូនឈ្លើយសឹកពី Dien Bien ទៅកាន់ខេត្ត Thanh Hoa និងវាយ
លុកពី ខេត្តThanh Hoa ត្រឡប់មកហាណូយដើម្បីរំដោះរដ្ឋធានី”។
ឆ្លងតាមរយៈរឿងនីមួយៗ និងតាមកថាខ័ណ្ឌមេម័រ បណ្តាអតីតយុទ្ធជនចង់
ឲ្យ កូនចៅជំនាន់ក្រោយយល់ឲ្យបានច្បាស់អំពីស្មារតីតស៊ូ ពលីកម្មរបស់បុព្វបុរស ដើម្បីមាតុប្រទេសវៀតណាមមានទិវាឯករាជ្យដូចសព្វថ្ងៃ។ អ៊ុំ Can ចែករំលែកថែម
ទៀតថា៖
"នេះជាការប្រឡងមានអត្ថន័យមនុស្សសាស្រ្ត និងអប់រំជំនាន់វ័យក្មេងល្អបំ
ផុត។ តាមរយៈមេម័រនេះ ក្មួយៗអាចស្រមើស្រមៃដល់ដំណាក់កាល៦០ឆ្នាំមុន
នេះ។ ខ្ញុំបានចំណាយយុវវ័យរបស់ខ្លួនបំរើយុទ្ធនាការ Dien Bien។ ដោយហេតុ
នេះ ជំនឿជាក់របស់ជំនាន់យើងខ្ញុំគឺចង់ឲ្យជំនាន់វ័យក្មេងក្រោយៗនេះមានចំ
ណះដឹង និងចងចាំអំពីសម័យកាលដ៏រុងរឿងរបស់យើងខ្ញុំ”។
|
ទិដ្ឋភាពនៃពិធីប្រគល់ពានរង្វាន់ "មេម័រ Dien Bien" (រូបថត៖ vov.vn) |
បញ្ចប់ការប្រឡង ពានរង្វាន់ត្រូវបានប្រគល់ជូនបុគ្គល៥៣នាក់និងសមូហ
ភាពចំនួន ១០។ មជ្ឈឹមសមាគមន៍អតីតយុទ្ធជនវៀតណាមនឹងបោះពុម្ភសៀវ
ភៅ “មេម័រ Dien Bien”មុនថ្ងៃទី៧ឧសភា។
លោកអ្នកនាងជាទីមេត្រី! ខាងលើនេះយើងខ្ញុំបានឧទ្ទេសនាមដល់លោក អ្នកនាងអំពីសកម្មភាព១ក្នុងចំណោមសកម្មភាពសំដៅរំលឹកខួបលើកទី៣៩នៃ
ទិវារំដោះ ភាគខាងត្បូងវៀតណាម និងលើកទី៦០នៃជ័យជំនះ Dien Bien Phu
របស់ វៀតណាម។ សង្ឃឹមថា៖លោកអ្នកនាងនឹងពេញចិត្តជាមួយព័ត៌មានពោល
ខាងលើ។ រាល់សំបុត្រ email សូមផ្ញើមកអាស័យដ្ឋាន៖ កម្មវិធីផ្សាយជា
ភាសារខ្មែរ កាណាល់ ផ្សាយជាភាសាបរទេសនៃវិទ្យុសម្លេងវៀតណាមលេខ៤៥
វិថី Ba Trieu ខ័ណ្ឌ Hoan Kiem រដ្ឋធានីហាណូយ ឬ Email÷ vov5khmer@yahoo.
com.vn។ចំលើយត្រឹមត្រូវនិមួយៗនឹងទទួលបានកាដូពិសេសមួយពីកម្មវិធី
ជាភាសារខ្មែរនៃវិទ្យុសម្លេងវៀតណាម៕
BICH NGOC