ស៊ីក្លូ-មធ្យោបាយគមនាគមន៍​ដោយឡែករបស់​រដ្ឋធានីហាណូយ

  (VOV5)_ពីយូរណាស់មកហើយ ចំពោះប្រជាជននៅរដ្ឋធានីហាណូយ ស៊ីក្លូជា​មធ្យោបាយគមនាគមន៍​ដោយឡែក ដែលបានបង្កើតឡើងចំណុចដ៏វិសេសវិសាល
របស់​រដ្ឋធានីហាណូយ។ ​ភ្ញៀវទេសចរណ៍បរទេសជាច្រើននាក់ បានជ្រើស​រើស
មធ្យោ​បាយ​នេះ ក្នុងរយះពេលមកទស្សនារដ្ឋធានី ដើម្បីធ្វើដំណើរទស្សនាកំសាន្ត
រកឃើញ ភាពបុរមទៅស្វែងរកចំណុច​បុរាណ ល្អស្អាត និងស្វែងយល់អំពីជីវភាព
រស់ នៅរបស់ប្រជាជននៅរដ្ឋធានី​ហាណូយ។ ​​

ស៊ីក្លូ-មធ្យោបាយគមនាគមន៍​ដោយឡែករបស់​រដ្ឋធានីហាណូយ - ảnh 1
នៅវៀតណាម ស៊ីក្លូមានវត្តមានពីសម័យកាលអាណានិគមនិយមបារាំង

          ស៊ីក្លូជាមធ្យោបាយប្រើប្រាស់កម្លាំងមនុស្ស មានកង់ចំនួន៣ ដើម្បីដឹក​មនុស្ស
ឬ ទំនិញ តែងតែមានកៅអ៊ី២សំរាប់ភ្ញៀវ និងកៅអ៊ី១សមរាប់អ្នកធាក់ស៊ីក្លូ​។ រហូត
មកដល់​ពេលនេះ​ ប្រភពដើមរបស់ ស៊ីក្លូនៅតែជារឿងមួយមិនទាន់មានទីបញ្ជប់ 
​នៅ​ប្រទេសជាច្រើន​។ នៅវៀតណាម ស៊ីក្លូមានវត្តមានពីសម័យកាលអាណា​និគម​
និយមបារាំង។ ការមានវត្តមានរបស់វា បានផ្លាស់ប្តូរគំនិតរបស់ប្រជាជន ពីការ​ធ្វើ ដំណើរដោយជិះសេះ អង្រឹង ស្នែង…។ល។ ​ទៅជាការប្រើប្រាស់មធ្យោបាយធ្វើ​ដំណើរងាយស្រួលជាង។ ក្នុងគ្រាដំបូង ស៊ីក្លូជាមធ្យោបាយគមនាគមន៍សំរាប់​បណ្ដាមន្ត្រីបារាំង និងអ្នកមានមុខមាត់នៅរដ្ឋធានីហាណូយប្រើប្រាស់។ ហើយ​យូរៗទៅ មធ្យោបាយនេះបានក្លាយទៅជាមធ្យោបាយស្និទ្ធិស្នាលនៅវិថីនានានៅ
រដ្ឋធានីហាណូយ និងគង់វង្សរហូតដល់​សព្វថ្ងៃ។

          ក្នុងមេរម័ររបស់ជនហាណូយមុននេះ រូបភាពអំពីរថយន្តអគ្គីសនី បណ្ដា​
អ្នកលក់ដូរតាមដងផ្លូវ ​និងស៊ីក្លូនានា បានដិតជាប់ក្នុងដួងចិត្តរបស់​មនុស្សម្នាក់ៗ 
ជា​ចំណុចដ៏វិសេសវិសាលរបស់ដំបន់ដីរដ្ឋធានីនេះ។

          ក្នុងរយះពេលប៉ុន្មានឆ្នាំថ្មីៗនេះ  ស៊ីក្លូបានក្លាយទៅជាផលិតផលសំខាន់​មួយ បំរើក្នុងវិស័យវប្បធម៌ ទេសចរណ៍។ អង្គុយនៅលើស៊ីក្លូ ឆ្លងកាត់បណ្ដាវិថី​បុរាណ គយគន់ទិដ្ឋភាពដ៏អ៊ូអររបស់រដ្ឋធានីហាណូយ ជាចំណុចទាក់ទាញទឹក
ចិត្ត​ ចំពោះភ្ញៀវទេសចរណ៍។ លោកស្រី Pham Thanh Giang ប្រធាន​ការិយាល័យ
ទទួលបន្ទុកទួរ-ក្រុមហ៊ុនពាណិជ្ជកម្មនិងទេស​ចរណ៍​វប្បធម៌​បានអោយដឹងថា÷

          “ ភ្ញៀវទេសចរណ៍បរទេសតែងតែប្រៀបធៀប:ស៊ីក្លូហាណូយ ដូចជារទេះ​ភ្លើងនៅបារាំងនិងរទេះសេះនៅអ៊ីតាលី។ ភ្ញៀវទេសចរណ៍មួយចំនួនបានអះអាង
ជា មួយខ្ញុំថា÷ មកដល់ហាណូយ ដែលមិនបានជិះស៊ីក្លូ ទៅទស្សនាវិថីបុរាណ គឺ
មិន​គិតថាមកដល់ហាណូយទេ។”

ស៊ីក្លូ-មធ្យោបាយគមនាគមន៍​ដោយឡែករបស់​រដ្ឋធានីហាណូយ - ảnh 2
ស៊ីក្លូហាណូយ​() (thanglonghanoi.gov.vn )

          ដើម្បីបំរើភ្ញៀវទេសចរណ៍ដ៏ល្អជាង នាបច្ចុប្បន្ន ស៊ីក្លូត្រូវបានតុបតែងស្អាត​ជាង លាបពណ៌ដូចគ្នា និងមានរូបរាងដូចគ្នា អ្នកធាក់ ស៊ីក្លូសុទ្ធតែស្លៀក​ពាក់​ឯក​
សណ្ឋាន។ ស៊ីក្លូហាណូយកំពុងទាក់ទាញការយកចិត្តទុកដាក់ជាច្រើន ពីភ្ញៀវ​ទេស ចរណ៍ រួមទាំងបណ្ដាគណះប្រតិភូជាន់ខ្ពស់របស់រដ្ឋាភិបាល។ បង Nguyen Van Quy
 -អ្នកធាក់ ស៊ីក្លូ១នាក់បានរាបរាប់អំពីអនុស្សាវរីយ៍១ដែលពិបាកផ្លេចបានថា÷

          “ ខ្ញុំមានអនុស្សាវរីយ៍សប្បាយជាច្រើន ក្នុងរយះពេលធាក់ ស៊ីក្លូរបស់​ខ្លួន។ ក្នុងនោះ មានឱកាស១ ខ្ញបានដឹកគណះប្រតិភូរដ្ឋាភិបាលសាធារណះឆែក ទៅ
ទស្សនាជុំវិញបឹង Hoan Kiem។ ពេលនោះ ខ្ញុំបុកពោះផង និង​បារម្មណ៍​ផង។​ពេល បញ្ចប់ដំណើរ លោកនាយករដ្ឋមន្ត្រីពេញចិត្តយ៉ាងខ្លាំងណាស់ និងស្ងើសសរសើរ
ថា÷ “Good”, “Number one” ។ ខ្ញុំមោទនភាពណាស់។”

          ក្នុងភាពអ៊ូអរ ណែនណាន់តាន់តាប់ របស់ទីក្រុងទំនើបមួយ បណ្ដា ស៊ីក្លូ​នោះ ដូចជាចំណុចពិសេសមួយ ធ្វើអោយគំនូរស្ដីពីហាណូយនានាបន្ថែមភាពសម្បូរពណ៌
 ​ចម្រុះ​៕

ប្រតិកម្មទៅវិញ

ផ្សេងៗ