ឧទ្ទេសនាម អំពីស្រុកកំណើតរបស់មុខម្ហូបពិសេសដោយឡែកពីទានៅរដ្ឋធានីហាណូយ
THANH TUNG -  
(VOVWORLD) -ទីរួមស្រុក Van Dinh ចំណុះស្រុក Ung Hoa ចំងាយពីមជ្ឈមណ្ឌលរដ្ឋធានី ហាណូយប្រមាណ៥០គីឡូម៉ែត្រ។ ប្រជាជនជាច្រើននៅទីនេះប្រកបមុខរបរចិញ្ជឹមទា ផ្គត់ផ្គងទាអោយភោជនីយដ្ឋាននានានៅទីរួមស្រុក Van Dinh និងតំបន់ភូមិសាស្ត្រ ហាណូយ ។
ក្នុងសប្តាហ៍កន្លងទៅ កាណាល់ផ្សាយជាភាសាបរទេសនៃវិទ្យុសម្លេងវៀតណាម ទទួលបានសំបុត្រនិងទូរ ស័ព្ទ ចំនួន ២៦៤ មកពីប្រទេសនិងតំបន់ដែនដី ៤០លើ ទូទាំ ង ពិភពលោក។ ក្នុងនោះ កម្មវិធីផ្សាយសម្លេងជាភាសាខ្មែរទទួលបាន សំបុត្រនិងទូរស័ព្ទ ចំនួន៣ពីប្រទេសកម្ពុជា។ ក្នុងនាទីប្រអបសំបុត្រនៃសប្តាហ៍នេះ យើងខ្ញុំសូមឧទ្ទេសនាម អំពីស្រុកកំណើតរបស់មុខម្ហូបពិសេសដោយឡែកពីទានៅរដ្ឋធានីហាណូយ និងស្វែង យល់អំពីប្រការណាដែលបង្កើតឡើងពាណិជ្ជសញ្ញាល្បីឈ្មោះនេះ។
ទីរួមស្រុក Van Dinh ចំណុះស្រុក Ung Hoa |
ចំងាយពីមជ្ឈមណ្ឌលរដ្ឋធានី ហាណូយប្រមាណ៥០គីឡូម៉ែត្រ។ ប្រជាជនជាច្រើននៅទីនេះប្រកបមុខ របរ ចិញ្ជឹមទា ផ្គត់ផ្គងទាអោយភោជនីយដ្ឋាននានានៅទីរួមស្រុក Van Dinh និងតំបន់ភូមិសាស្ត្រ ហាណូយ ។ ក្នុងរដូវវស្សា ទឹកលិចគ្របដណ្ដប់វាលស្រែទាំងមូល ទារាប់រយក្បាល កំពុងហែលទឹក និងស្វែងរកគ្រាប់ស្រូវនៅសេសសល់បន្ទាប់ពីពេលប្រមូលផល។ ទាធំជាងគេគឺមាន ទម្ងន់ ប្រហែល 1,2 ទៅ 1,5 គីឡូក្រាម ។ លោក Luyen ដែលមានបទពិសោធន៍ ជាច្រើនក្នុងការចិញ្ចឹមកូនទាបាននិយាយថា៖
“ ទានៅទីនេះ បានចិញ្ចឹមតាមវាលស្រែ និងបឹងស្រះទឹក ដូច្នេះ សាច់ទានៅទីនេះ ឆ្ងាញ់ ណាស់។”
សម្លេងដែលអ្នកទើបតែលឺគឺសម្លេងរបស់ហ្វង់ទាវិលត្រឡប់មកវាលផ្ទះលោក Luyen។ គាត់ បាន ហៅ ទា មកវិញដើម្បីជ្រើសរើសទា២-៣ក្បាល លក់អោយភោជនីយដ្ឋាន។ ទាដែលមានស្លាបវែងវែង ស្អាត ទ្រូងមាំ គឺបានគេហៅថាទាឆ្ងាញ់។ មុខម្ហូបធ្វើពីទា ដែលបានពេញនិយមចូលចិត្តបំផុតនោះគឺសាច់ទាអាំង។ នៅពេលត្រូវ បាន សួរអំពីភាពអាថ៌កំបាំងនៃសាច់ទាឆ្ងាញ់ លោកស្រី Uyen Nhi នៅភោជនីយដ្ឋាន ល្បីឈ្មោះមួយ នៅស្រុក Van Dinh បានអោយដឹងថា៖
“ក្រៅពីបណ្ដាគ្រឿងទេសធម្មតា យើងខ្ញមបានប្រើខ្ញី ខ្ញុំ ស្លឹកគ្រៃថែមទៀត។ ដើម្បីសាច់ឈ្ងុយឆ្ងាញ់ គឺត្រូវដាក់គ្រឿងទេសចាប់ពីពេលសាច់នៅស្រស់ បន្ទាប់នោះទើបយកមកទៅអាំង។”
ទាអាំង Van Dinh |
សាច់ឆ្ងាញ់ ឆ្អឹងទន់ រស់ជាត់ឈ្ងុយឆ្ងាញ់ គឺជាអ្វីៗ ដែលអ្នកទទួលទានមិនអាចបំ ភ្លេចបាន បន្ទាប់ពីពេលទទួលទានមុខម្ហូបពីសាច់ទានៅទីនេះ។ប្រសិនបើមានឱកាស មកដល់វៀតណាម មិត្តគំភ្លេចមកដល់ភោជនីយដ្ឋានសាចទា Van Dinh នៅរដ្ឋធានី ហាណូយ ហើយមានពេលវេលា គឺមកទស្សនាស្រុក Van Dinh ស្ដាប់សូរសម្លេងពី ហ្វូងទា ចាប់ទាមួយក្បាល ហើយទទួលរស់ជាតិឆ្ងាញ់ពិសេសដ៏អស្ចារ្យនេះ។
មិត្តអ្នកស្តាប់ជាទីមេត្រី! សង្ឃឹមថា មិត្តអ្នកស្តាប់ពេញចិត្តនឹងព័ត៌មានដែលយើង ខ្ញុំ ទើប ផ្តល់ជូន។ យើងខ្ញុំសង្ឃឹមថា បន្តទទួលបានសំបុត្រនិងមតិរួមចំណែករបស់មិត្ត ទាំង អស់ មកកម្មវិធី។ ប្រសិនបើមិត្តយកចិត្តទុកដាក់លើប្រធានបទដែលយើងខ្ញុំពោល ខាងលើឬមានចំងល់មន្ទីលអ្វី ចុះផ្ញើសំបុត្រនិង comment មកយើងខ្ញុំតាមអាស័យដ្ឋាន ៖ កម្មវិធីផ្សាយសម្លេងជាភាសាខ្មែរ កាណាលផ្សាយជាភាសាបរទេស នៃវិទ្យុសម្លេង វៀត ណាមលេខ៤៥វិថីBa Trieu ទីក្រុងហាណូយ ឬ Email: vov5khmer@yahoo.com.vn ។ នាទីប្រអប់សំបុត្ររបស់យើងខ្ញុំ សូម ឈប់ ត្រឹម នេះ។មិត្តទាំងអស់អាចស្តាប់ឡើងវិញកម្មវិធីនេះតាមរយៈវែបសាយ: www.vovworld.vn។
THANH TUNG