ឧទ្ទេសនាមអំពីនំ Gio នៅកោះ Ha Nam

 (VOVworld)-ក្នុងសប្តាហ៍កន្លងទៅ កាណាល់ផ្សាយជាភាសា បរទេសនៃវិទ្យុសម្លេង វៀតណាមទទួលបានសំបុត្រជាច្រើនពីមិត្តអ្នកស្តាប់ទូទាំង ពិភពលោក ក្នុងនោះ កម្មវិធីផ្សាយជាភាសាខ្មែរទទួលបានសំបុត្រចំនួន២ ពី មិត្តគន្ធា មកពីខេត្តកណ្តាល
និងមិត្តជន ដានីមកពីខេត្តកំពង់ចាម។ ក្នុងនាទី ប្រអប់សំបុត្រមិត្តអ្នកស្តាប់ពេលនេះ​យើងខ្ញុំសូមឧទ្ទេសនាមជាមួយមិត្តអ្នកស្តាប់ អំពីនំ Gio នៅកោះ Ha Nam ជាប្រភេទ
ចំណីម្យ៉ាងសម្រាប់ជនវៀតណាមនៅ ភាគខាងជើងវៀតណាម។

ឧទ្ទេសនាមអំពីនំ Gio នៅកោះ Ha Nam - ảnh 1
ប្រជាជននៅ  Ha Nam កំពុងវេចនំ Gio

        លោកអ្នកនាងជាទីមេត្រី! ជាប្រភេទនំមួយដែលមានការផ្សាភ្ជាប់ជាមួយ ជីវភាពកសិកម្មរបស់ជនវៀតណាមតាំងពីយូរណាស់មកហើយនំ Gio ជាចំណី ប្រជាប្រិយដែលជួបប្រទះច្រើននៅតំបន់ជនបទភាគខាងជើងវៀតណាម។  ប៉ុន្តែ ពេលមកដល់តំបន់ដី Ha Nam នៅខេត្ត Quang Ninh (ជាខេត្តមួយនៅភាគ ខាង
ជើងវៀតណាម) ជាកន្លែងប្រជុំទៅដោយភ្នំនិងសមុទ្រ ហើយនៅទីនេះមាន ម្ហូប
ពិសេសដែលលោកអ្នកមិនអាចរំលងបានឡើយពេលទៅទស្សនានៅទីនេះ នោះ
គឺនំ Gio។ ដោយវត្ថុធាតុដើមដែលមានស្រាប់ រួមជាមួយរបៀបធ្វើប៉ិនប្រសប់ នំ
Gio នៅទីនេះមានរស់ជាតិឆ្ងាញ់ពិសេសដែលពិបាកនិងបំភ្លេចបាន។

        “ហេតុអ្វីបានជាហៅថានំ Gio? ដោយសារនំនេះបាន ធ្វើពីដើម​ Gia នៅស្រះ
ទឹករាជ្យកាល ស្តេច Mac ហើយដុតយកផេះត្រាំទឹកភ្លៀង បន្ទាប់មកយកត្រាំ
ជាមួយអង្ករក្នុងរយៈពេល២ម៉ោងនំនឹងចេញព័ណ៌មាស”។

        តាមអ្នកស្រី Duong Thi Tam នៅឃុំ Cam La ថា Gio គឺជាផេះរបស់ដើម Gia ជាដើមឈើរមួយប្រភេទរស់នៅតំបន់ព្រៃកោងកាង។ អ្នកស្រី Tam ឲ្យដឹងថែម
ទៀតថា ប្រដាប់ប្រដាសម្រាប់វេចនំនេះរួមមាន ស្លឹកចេក ខ្សែសម្រាប់ ចងនំ និង
ពុម្ភចាក់នំធ្វើពីប្ញស្ស៊ី។ អង្ករដំណើបហើយកុំឲ្យលាយឡំនឹងអង្ករខ្សាយ​។ យក
អង្ករដំណើបទ្រាំក្នុងទឹកផេះក្នុងរយៈពេល២ម៉ោងបន្ទាប់មកស្រង់អង្ករ ចេញទុក
ឲ្យស្រក់ទឹកអស់ហើយលាយជាមួយនឹងសាច់របស់ផ្លែ Gac ។បន្ទាប់មក ញាត់
អង្ករចូលពុម្ភហើយបិទដោយយកខ្សែចងឲ្យជិត។​ចុង ក្រោយគឺដាក់នំចូលឆ្នាំធំ
ដោយប្រើភ្លើងតិចល្មមៗក្នុងរយៈពេល២ម៉ោង ទើបស្រង់ចេញ ទុកឲ្យស្ងួត។ រូបមន្តមួយទៀតរបស់អ្នក Ha Nam គឺគេយកទំពាំងគ្រៀមដាក់ចូលក្នុង ឆ្នាំងដាំនំ ដើម្បីនាំមកព័ណ៌ស្អាតទាក់ទាញសម្រាប់ប្រភេទនុំនេះ ក៏ដូចជាធ្វើឲ្យនំឆាប់ឆ្អិន ។
នំ Gio ពេលឆ្អិន ពិសេសមានរស់ជាតិឈ្ងុយឆ្ងាញ់ ហើយគេធ្លាប់ ពិសារនំ Gio ជាមួយនិងទឹកឃ្មុំឬស្ករសរ។ លោក Vu Hung ភ្ញៀវមួយនាក់រស់ នៅខេត្ត Quang
Ninh បានឲ្យដឹងថា៖

        “មានកន្លែងជាច្រើនបានលក់នំ Gio ប៉ុន្តែខ្ញុំឃើញថា នុំ Gio នៅកោះ Ha Nam
នេះ​មានរស់ជាតិឈ្ងុយឆ្ងាញ់បំផុត។ ពេលបុណ្យចូលឆ្នាំមកដល់ម្តងៗ ខ្ញុំតែង តែ
ទៅកាន់ទីនេះដើម្បីទិញនំ។ លើកណាទិញមកក៏ចែកក្នាអស់រលីង។ គ្រួសារ ខ្
ញុំចូលចិត្តណាស់”។

ឧទ្ទេសនាមអំពីនំ Gio នៅកោះ Ha Nam - ảnh 2
នំ Gio នៅ Ha Nam ដែលបានជនគ្រប់រូបនិយមចូលចិត្ត

        នុំ Gio ត្រូវបានធ្វើក្នុងពេញមួយឆ្នាំ ប៉ុន្តែចាប់ពីខែកញ្ញារហូតដល់ខែមិនាឆ្នាំ
ក្រោយ គឺជាពេលវេលាដែលនំ ឆ្ងាញ់បំផុត​ដោយសារ នោះជាពេល វេលាអង្កទើប
នឹងបានច្រូតមានរស់ជាតិក្រអូបផងដែរ។ អាចនិយាយបានថា នំ Gio នៅកោះ Ha
Nam ជា​លទ្ធផលនៃដំណើពលកម្ម និងជាអំណោយ ផលរបស់ធម្មជាតិនៅទីនេះ និងជាពិសេសដោយបាតដៃប៉ិនប្រសប់របស់ប្រជា កសិករក់ទាក់រួសរាយទៀតផង។

        លោកអ្នកនាងជាទីមេត្រី ! ខាងលើនេះ យើងខ្ញុំទើបនឹងបានឧទ្ទេសនាម ជាមួយលោកអ្នកនាងអំពីចំណីពិសេសមួយប្រភេទនៅខេត្ត Quang Ninh។ សង្ឃឹម
ថា​មិត្តអ្នកស្តាប់ពេញចិត្តចំពោះព័ត៌មាននេះ។ រាល់សំណួររបស់ប្រិយមិត្តសូមផ្ញើរ
មកអាស័យដ្ឋាន៖កម្មវិធីផ្សាយជាភាសាខ្មែរកាណាល់ផ្សាយជាភាសាបរទេស វិទ្យុ
សម្លេងវៀតណាម លេខ៤៥ វិថី Ba Trieu ខ័ណ្ឌ Hoan​ Kiem​ រដ្ឋធានីហាណូយឬ email៖ vov5khmer@yahoo.com.vn។នាទីប្រអប់មិត្តអ្នកស្ដាប់របស់យើងខ្ញុំសូមបញ្ចប់នៅ
ត្រឹមនេះ។សូមជួបអស់ប្រិយមិត្តនាសប្ដាហ៍ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ