ឧទ្ទេសនាមអំពីពូជសណ្តែកមួយចំនួនដែលកំពុងផ្តល់មកនូវទិន្នផលខ្ពស់នៅវៀតណាម

(VOVworld)-ក្នុងសំបុត្ររបស់មិត្ត យីវីរៈសួរថា តើនៅវៀតណាម ក្រៅពីដាំស្រូវ នោះមានដាំសណ្តែកដែរឬទេ?ហើយសណ្តែកដាំនៅតំបន់ណានិងបានបង្កាត់
ពូជថ្មីដែរឬទេ? ចំពោះសំនួររបស់មិត យីវីរៈ យើងខ្ញុំសូមឆ្លើយដូចតទៅ៖ នៅវៀត
ណាម សណ្តែកមិនត្រឹមតែបានដាំនៅតំបន់ជាច្រើនលើទូទាំងប្រទេសវៀត
ណាមប៉ុណ្ណោះទេ ថែមទាំង បានមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍សណ្តែក
ចំណុះ វិទ្យាស្ថាន  ដំណាំស្បៀងអាហារវៀតណាម ធ្វើការស្រាវជ្រាវនិង
បង្កាត់ពូជថ្មី នាំមកនូវទិន្នផលខ្ពស់ជាងពួជសណ្តែកចាស់ៗ ជាក់ស្តែងគឺពូជ
សណ្តែកសៀងថ្មីទី២៦(ហៅកាត់ថាDT26) មានពេលវេលាលូតលាស់ខ្លីគឺពី
៨៩ដល់៩៥ថ្ងៃ និងទទួលបានទិន្នផលពី២១ដល់២៩ហាបក្នុង១ហិកតាលើស
ពី១៥%បើប្រៀបនឹងពូជសណ្តែកសៀង ផ្សេងៗ។ នៅវៀតណាមប្រភេទ
សណ្តែកនេះ គឺបន្សាំក្នុងរដូវរងារនិងនិទាឃរដូវ។ ហើយនាបច្ចុប្បន្ន ពូជ
សណ្តែកសៀង DT 26 កំពុងបានដាំយ៉ាងច្រើននៅខេត្តនានាក្នុងតំបន់វាល
ទំនាបទន្លេ Cuu Long។
ឧទ្ទេសនាមអំពីពូជសណ្តែកមួយចំនួនដែលកំពុងផ្តល់មកនូវទិន្នផលខ្ពស់នៅវៀតណាម - ảnh 1
ពូជសណ្តែកដី L27របស់មជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍សណ្តែក

        ចំពោះពូជសណ្តែកដី L27 ជាពូជអាចធន់នឹងជំងឺបាន​ល្អប្រៀបធៀប
នឹងពូជសណ្តែកផ្សេងទៀត ហើយទទួលបានទិន្នផលពី៣២ដល់៤៥ហាប
ក្នុង១ហិកតា រយៈពេលលូចលាស់ពី៩៥ដល់១២៥ថ្ងៃ។ បងស្រី Nguyen
Thi Thuy កម្មាភិបាលមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍សណ្តែកឲ្យដឹងថា​៖

        “ក្នុងឆ្នាំ២០១៣កន្លងទៅ មជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍សណ្តែក
បានរួមផ្សំ ជាមួយមន្ទីវិទ្យាសាស្ត្របច្ចេកវិទ្យាខេត្ត Ha Tinh (ភាគកណ្តាល
វៀតណាម)អនុវត្តន៍ផលិតកម្មរូបសណ្ឋានដាំដំណាំសណ្តែកដី L27លើផ្ទៃ
ដីជាង២០ហិកតា។​ ប្រជាកសិករនៅទីនេះ​មានការសប្បាយរីករាយចំពោះ
ទិន្នផលដែលទទួលបាន។ នារដូវរងារខាងមុខ មជ្ឈមណ្ឌលនឹងបន្តការ
បើកទូលាយការដាំដុះពូជសណ្តែក ដីថ្មីនេះ”។

ឧទ្ទេសនាមអំពីពូជសណ្តែកមួយចំនួនដែលកំពុងផ្តល់មកនូវទិន្នផលខ្ពស់នៅវៀតណាម - ảnh 2
ដើមសណ្តែកបាយ

        ទន្ទឹមនឹងនោះ ពូជសណ្តែកបាយ១៤ (DX14) ក៏ត្រូវបានមជ្ឈមណ្ឌល
ស្រាវ​ស្រាវនិងអភិវឌ្ឍន៍សណ្តែកជ្រើសរើស និងផ្ទេប្តូរដាំដុះនៅខេត្ត Nghe
An ខេត្ត Ha Tinh (ភាគកណ្តាលវៀតណាម) ។​ពូជ DX14 ឲ្យទិន្នផលខ្ពស់ ពី
២២ដល់២៥តោន ក្នុង១ហិកតា។ ប៉ុន្តែ ពូជសណ្តែកបាយ DX14 មានពេល
វេលាលូចលាស់វែងជាង ពូជសណ្តែកបាយផ្សេងៗពី៧ដល់១០ថ្ងៃ ដោយ
ហេតុនេះ គឺពិបាកដាំនៅតំបន់ព្រៃភ្នំ ពីព្រោះតំបន់ព្រៃភ្នំធ្លាប់មានទឹកជំនន់
ហើយត្រូវពូជមានពេលវេលាលូចលាស់ខ្លី។

        លោកអ្នកនាងជាទីមេត្រី! សង្ឈឹមថា លោកអ្នកនាងនឹងពេញចិត្តជាមួយ ព័ត៌មានពោលខាងលើ។​ មុននឹងបញ្ចប់នាទីប្រអប់សំបុត្រមិត្តអ្នកស្តាប់ពេល
នេះ សូមអញ្ចើញលោកអ្នកនាងចូលរួមឆ្លើយសំនួរប្រចាំខែ​សីហា។ ចូរមិត្ត
ឲ្យដឹងតំលៃប្រាក់ពាណិជ្ជកម្មនាំចេញសំលៀកបំពាក់និងស្បែកជើងរបស់
កម្ពុជាក្នុងឆមាសទី១ឆ្នាំ២០១៤ទទួលបានប៉ុន្មាន? រាល់ចំលើយសំបុត្រ  email
សូមផ្ញើមកអាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសារខ្មែរ កាណាល់​ផ្សាយជាភាសា
បរទេស វិទ្យុសម្លេងវៀតណាម លេខ៤៥ វិថី Ba Trieu ខ័ណ្ឌ Hoan Kiem
រដ្ឋធានី​ហាណូយ ឬ Email÷ vov5khmer@yahoo​.com.vn។  ចំលើយត្រូវ
និមួយៗនឹង​ទទួលបានកាដូពិសេសមួយពីកម្មវិធី​ផ្សាយ​ជាភាសារខ្មែរនៃវិទ្យុ
សម្លេង​វៀត​ណាម៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ