ឧទ្ទេសនាមអំពីសារមន្ទីរធម្មជាតិវៀតណាម
VOVworld -  
លោកអ្នកនាងជាទីមេត្រី! ក្នុងសប្តាហ៍កន្លងទៅ កាណាល់ផ្សាយជាភាសាបរទេស
នៃវិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រចំនួន១៤៩មកពី៣៥ប្រទេសនិងតំបន់
ដែនដីទូទាំងពិភពលោក ក្នុងនោះកម្មវិធីផ្សាយសម្លេងជាភាសាខ្មែរទទួលបាន
សំបុត្រចំនួន៤មកពីមិត្តស្រី លីន មិត្ត ប៊ុន ថន មកពីក្រុងតាខ្មៅ និងមិត្តហេង
សំទិត្យ មិត្តពីសី មាសមកពីរដ្ឋធានីភ្នំពេញ(កម្ពុជា) ។ សូមថ្លែងអំណរគុណចំពោះ
មិត្តទាំង អស់គ្នាតែងតែរួមដំណើរជាមួយកម្មវិធីផ្សាយសម្លេងរបស់យើងខ្ញុំ។ក្នុង
នាទីប្រអប សំបុត្រមិត្តអ្នកស្តាប់ពេលនេះ យើងខ្ញុំធ្វើការឧទ្ទេសនាមជាមួយមិត្ត
អ្នកស្តាប់អំពី សារមន្ទីរធម្មជាតិវៀតណាម។សូមអញ្ជើញអស់លោកអ្នកនាងតាម
ដានស្តាប់។
|
ទិដ្ឋភាពនៅសារមន្ទូីរធម្មជាតិ |
ស្ថិតនៅទីតាំងលេខ១៨A វិថី Hoang Quoc Viet ខ័ណ្ឌ Cau Giay រដ្ឋធានី
ហាណូយ សារមន្ទីរធម្មជាតិ វៀតណាមបានបង្ហាញវត្ថុតាងគំរូរាប់ពាន់ប្រភេទ
ដែលឧទ្ទេសនាមអំពីបុរេប្រវត្តិនិងការវិវឌ្ឍន៍របស់មនុស្ស រួមទាំង ភាពសម្បូរបែប
របស់ធម្មជាតិនោះ កំពុងក្លាយទៅជាទីមកដល់គួរឲ្យទាក់ទាញនិងចាំបាច់សម្រាប់
មជ្ឈដ្ឋានវ័យក្មេង។
“ថ្ងៃនេះប្អូននាំគ្នាមកកំសាន្តទីនេះឲ្យស្គាល់ហើយថ្ងៃក្រោយនាំប្អូនៗ” មក
ទស្សនាទៀត។ មកទីនេះ ប្អូនៗនឹងបានឃើញស្វតកម្រជាច្រើនប្រភេទដែល
ប្អូនៗធ្លាប់តែឃើញលើទូរទស្សន៍តែប៉ុណ្ណោះ។ ដូចជាប្អូនបង្កើតរបស់អូនចូលចិត្ត
មើលសត្វដាយណូស័ ប៉ុន្តែមិនដែលឃើញផ្ទាល់ទេ ”។
នោះជាការចែករំលែករបស់ Phuong Linh នៅសាលា Duong Xa, ស្រុក Gia Lam
ក្រុងហាណូយនៅពេលប្អូនបានមកទស្សនាសារមន្ទីរធម្មជាតិវៀតណាម។ តាម
ប្អូនថា នេះជាការរកឃើញអស្ចារ្យមួយ ហើយសារមន្ទីរធម្មជាតិវៀតណាម ជួយឲ្យ
ប្អូនទទួលបានចំណេះដឹងច្រើនអំពីភូមិសាស្ត្រ អំពីជីវសាស្ត្រ ដែលប្អូន ត្រឹមតែ
ស្គាល់តាមរយៈសៀវភៅរៀនប៉ុណ្ណោះ។
បានបង្កើតនាឆ្នាំ២០០៦ ដោយផ្ទៃដីចំនួន៣០០ម៉ែត្រក្រឡា សារមន្ទីរធម្ម
ជាតិវៀតណាមកំពុងបង្ហាញវត្ថុតាងគំរូជាង៤ម៉ឺនប្រភេទ រួមមាន សត្វល្មូន សត្វ
ល្អិត ត្រី គំរូហ្វូស៊ីល រុក្ខជាតិជាច្រើននៅវៀតណាម សុទ្ធតែបានអ្នកជំនាញការ
ស្រាវជ្រាវចងក្រងជាសម្រាំងទុក។ នៅទីនេះ ពីគំរូហ្វូស៊ីលដាយណូស័រដ៏ កម្រ
មានទៅដល់គំរូដែលបានឃើញប្រចាំថ្ងៃដូចជា ផ្សិត ដង្កូវ សត្វខ្លា ខ្លាឃ្មុំ និង
សត្វល្អិតច្រើនប្រភេទ សុទ្ធតែបានតាំងបង្ហាញសម្រាប់បម្រើអ្នកមកទស្សនា។
ទាំង អស់នេះបានសម្តែងឡើងវិញ ភាពបហុបែបនៃធម្មជាតិហើយទាក់ទាញ
បានការ ចូលរួមទស្សនារបស់ភ្ញៀវជាតិនិងអន្តរជាតិជាច្រើនកុះករ។ សាលារៀន
ខ្លះ ក៏បានរៀបចំឲ្យសិស្សានុសិស្សទៅទស្សនានៅសារមន្ទីរនេះដើម្បីស្វែងយល់
ជាក់ស្តែងផងដែរ។ អ្នកគ្រូ Nguyen Thu Hien នៅសាលាវិទ្យាល័យ Kieu Ky
ស្រុក Gia Lam បានចែករំលែកថា៖
“ចំពោះគ្រូបង្រៀនវិញ ការបង្រៀនលើវិស័យធម្មធាតិគឺជួបការលំបាកគឺ គំរូ
ដើម្បីបង្រៀនជាក់ស្តែងមិនសូវមាន។តាមនោះការដែលបានទៅទស្សនាផ្ទាល់
ភ្នែកគឺមានអត្ថប្រយោជន៍ណាស់។ ពោលគឺនៅចំណុចខ្លះរបស់សត្វ ណាមួយ
ដែលមិនទាន់យល់ច្បាស់នោះ ពេលមកទីនេះ បានអ្នកមគ្គទេសណែនាំនិង
ឃើញផ្ទាល់ផ្នែក ហើយថតរូបទៀតយកទៅឲ្យកូនសិស្សមើលជាក់ស្តែង ពិតជា
សិស្សរបស់ខ្ញុំនឹងចូលចិត្តណាស់”។
មិនត្រឹមតែតាំងបង្ហាញនូវវត្ថុតាំងតែប៉ុណ្ណោះ នៅសារមន្ទីធម្មជាតិថែមទាំង
មានរោងបញ្ជាំងខ្សែភាពយន្ត 3D ស្តីពីវិទ្យាសាស្ត្រនិងធម្មជាតិដោយខ្លឹមសារ
សម្បូរ បែប ពោរពេញទៅដោយអត្ថប្រយោជន៍ អំពីប្រវត្តិសាស្ត្រធម្មជាតិ ពិភព
សត្វ រុក្ខ ជាតិ ជួយឲ្យប្អូនៗមានការចាប់អារម្មណ៍លើធម្មជាតិ។
លោកអ្នកនាងជាទីមេត្រី! ជាសារមន្ទីរដំបូងនៅវៀតណាមបង្ហាញពីធម្មជាតិ
សារមន្ទីរធម្មជាតិវៀតណាម មិនត្រឹមតែជាទីមកដល់សម្រាប់ស្រាវជ្រាវអំពីសត្វ
រុក្ខជាតិប៉ុណ្ណោះទេ ថែមទាំងជាទីតាំងសម្រាប់មិត្តវ័យក្មេងស្វែងរកនូវធម្មជាតិ អច្ឆ
រិយទៀតផង។ សង្ឃឹមថា ព័ត៌មានដែលយើងខ្ញុំទើបនឹងផ្តល់ជូននោះនឹងជួយ ឲ្យ
មិត្តមានបន្ថែមទីមកដល់ទស្សនាក្នុងថ្ងៃសម្រាក។នាទីប្រអប់សំបុត្ររបស់យើង
ខ្ញុំបានបញ្ចប់ត្រឹមនេះ។ រាល់សំនួររបស់ប្រិយមិត្តសូមផ្ញើរមកអាស័យដ្ឋាន៖ កម្មវិធី
ផ្សាយជាភាសាខ្មែរ កាណាល់ផ្សាយជាភាសាបរទេស វិទ្យុសម្លេងវៀត ណាម លេខ
៤៥ វិថី Ba Trieu រដ្ឋធានីហាណូយឬ email៖vov5khmer@ yahoo. com. vn។ លោក
អ្នកនាងក៏អាចផ្ញើរយោបល់ឬស្ដាប់នាទីនេះឡើង វិញនៅលើគេហទំព័រ vovworld.
vn ផងដែរ៕
VOVworld