ADB បង្កើនកញ្ចប់ជំនួយឡើង ៣ ដង សំដៅទប់ទល់នឹងជំងឺរាតត្បាត COVID-19 ​ដល់ ២០ ពាន់លានដុល្លារអាមេរិក

(VOVWORLD) - កាលពីថ្ងៃទី ១៨ ខែ មិនា ADBបានប្រកាសកញ្ចប់ថវិកាចំនួន ៦.៥ ពាន់លានដុល្លារអាមេរិក ដើម្បីជួយឧបត្ថម្ភដល់បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ ដែលជាសមាជិក ADB ដើម្បីទប់ទល់នឹងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរអំពីសុខាភិបាល និងម៉ាក្រូសេដ្ឋកិច្ច ដោយសារជំងឺរាតត្បាត COVID-19។

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កាលពីថ្ងៃទី ១៣ ខែមេសាបានសម្រេចចិត្តបង្កើនទំហំកញ្ចប់ជំនួយទប់ទល់នឹងជំងឺរាតត្បាត COVID-19 ឡើង ២០ ពាន់លានដុល្លារអាមេរិក ហើយអនុម័តលើរាល់វិធានការកាត់ បន្ថយប្រតិបត្ដិការ សំដៅផ្តល់ជំនួយយ៉ាងឆាប់រហ័សជាងមុន។

មុននេះ កាលពីថ្ងៃទី ១៨ ខែ មិនា ADBបានប្រកាសកញ្ចប់ថវិកាចំនួន ៦.៥ ពាន់លានដុល្លារអាមេរិក ដើម្បីជួយឧបត្ថម្ភដល់បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ ដែលជាសមាជិក ADB ដើម្បីទប់ទល់នឹងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរអំពីសុខាភិបាល និងម៉ាក្រូសេដ្ឋកិច្ច ដោយសារជំងឺរាតត្បាត COVID-19។ កញ្ចប់ជំនួយថ្មីនេះ បានបំពេញបន្ថែមទឹកប្រាក់ចំនួន ១៣,៥ ពាន់លានដុល្លារអាមេរិក ដែលក្នុងនោះ មានទឹកប្រាក់ចំនួន ២,៥ ពាន់លានដុល្លារអាមេរិកជាទុនកម្ចីអនុគ្រោះ និងជំនួយឥតសំណង ដែលរួមមានការបង្កើតមូលនិធិទប់ទល់នឹងជំងឺរាតត្បាត COVID-19 ស្ថិតនៅក្នុងក្របខ័ណ្ឌនៃមូលនិធិជួយឧបត្ថម្ភ ប្រឆាំងនឹងវិបត្តិ របស់ ADB ដោយ ផ្តោតជាពិសេសទៅលើជនក្រីក្រនិងជនងាយរងគ្រោះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ