ADB៖ យថាទស្សន៍សម្រាប់ការស្ដារសេដ្ឋកិច្ចឡើងវិញនៅអាស៊ីអាគ្នេយ៍គឺ “គួរឲ្យលើកទឹកចិត្តខ្លាំងណាស់”

(VOVWORLD) - របាយការណ៍របស់ ADB ក្រោមចំណងជើងថា "ការស្ដារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ-១៩ នៅតំបន់អាស៊ី អាគ្នេយ៍" ដែលក្នុងនោះពិនិត្យលើឱកាសកំណើន យុទ្ធសាស្រ្ត និងអាទិភាពនៃការកែ ទម្រង់ ដែលអាចជួយប្រទេសនានាជំរុញការស្ដារសេដ្ឋកិច្ចឡើងវិញក្នុងរយៈពេល មធ្យម។

នៅក្នុងរបាយការណ៍ថ្មីបំផុតដែលបានប្រកាសកាលពីថ្ងៃទី ១៣ ខែឧសភា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានវាយតម្លៃថា យថាទស្សន៍សម្រាប់ការស្ដារសេដ្ឋកិច្ច ឡើងវិញក្នុងតំបន់អាស៊ីអាគ្នេយ៍ គឺគួរឲ្យលើកទឹកចិត្តយ៉ាងខ្លាំង នៅក្នុងបរិបទក្រោយ ជំងឺកូវីដ-១៩ ប៉ុន្តែ មិនមែនជាគ្មានហានិភ័យដ៏រាំរ៉ៃនោះទេ។ របាយការណ៍របស់ ADB ក្រោមចំណងជើងថា "ការស្ដារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ- ១៩ នៅតំបន់អាស៊ី អាគ្នេយ៍" ដែលក្នុងនោះពិនិត្យលើឱកាសកំណើន យុទ្ធសាស្រ្ត និងអាទិភាពនៃការកែ ទម្រង់ ដែលអាចជួយប្រទេសនានាជំរុញការស្ដារសេដ្ឋកិច្ចឡើងវិញក្នុងរយៈពេល មធ្យម។
របាយការណ៍ក៏បានបញ្ជាក់ផងដែរថា ពាណិជ្ជកម្មឌីជីថលមានសក្ដានុពលអភិវឌ្ឍន៍ដ៏ខ្លាំងក្លានៅអាស៊ីអាគ្នេយ៍។ ភាគច្រើននៃពាណិជ្ជកម្មឌីជីថលក្នុងតំបន់ នាបច្ចុប្បន្ន ផ្តោតលើទីផ្សារឌីជីថល និងបច្ចេកវិទ្យាព័ត៌មាន និងដំណើរការអាជីវកម្ម (IT-BPO) ខណៈដែលការអភិវឌ្ឍន៍ផ្នែកទន់កំពុងត្រូវបានជំរុញនៅប្រទេសមួយចំនួន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ