នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ទទួលជួបនាយករដ្ឋមន្ត្រីឡាវលោកSonexay Siphandone

(VOVWORLD) - នារសៀលថ្ងៃទី ២២ មេសា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញជួបធ្វើការជាមួយនាយករដ្ឋមន្ត្រីឡាវ លោក Sonexay Siphandone ក្នុងឱកាសនៃដំណើរទស្សនកិច្ចនៅវៀតណាម ដើម្បីចូលរួមវេទិកាអនាគតអាស៊ានឆ្នាំ ២០២៤។

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ទទួលជួបនាយករដ្ឋមន្ត្រីឡាវលោកSonexay Siphandone - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ទទួលជួបនាយករដ្ឋមន្ត្រីឡាវ
លោក Sonexay Siphandone។ (រូបថត៖ VNA)

នាយករដ្ឋមន្ត្រីទាំងពីរបានរួមគ្នាពិនិត្យឡើងវិញ និងវាយតម្លៃវឌ្ឍនភាពនៃការអនុវត្តកិច្ចព្រមព្រៀងកម្រិតខ្ពស់រវាងការិយាល័យនយោបាយនៃប្រទេសទាំងពីរ និងលទ្ធផលនៃសម័យប្រជុំលើកទី ៥៦ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ឡាវ។ នាពេលខាងមុខ នាយករដ្ឋមន្ត្រីទាំងពីរបានឯកភាពពង្រឹងនិងពង្រីកទំនាក់ទំនងនយោបាយ ជំរុញដំណើរទស្សនកិច្ច ជំនួបប្រាស្រ័យគ្រប់កម្រិត និងគ្រប់កាណាល; អនុវត្តន៍យ៉ាងខ្លាំងនូវកិច្ចព្រមព្រៀងកម្រិតខ្ពស់ និងផែនការសហប្រតិបត្តិការរវាងរដ្ឋាភិបាលទាំងពីរក្នុងឆ្នាំ ២០២៤; ជំរុញខ្លាំងសសរស្តម្ភនៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ សន្តិសុខ និងកិច្ចការបរទេស។ នាយករដ្ឋមន្ត្រីទាំងពីរបានឯកភាពសម្របសម្រួលយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមក នៅវេទិកាតំបន់ និងអន្តរជាតិនានា ដូចជាអង្គការសហប្រជាជាតិ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងអនុតំបន់ទន្លេមេគង្គ។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានលើកឡើងនូវខ្លឹមសារសហប្រតិបត្តិការជាក់លាក់ចំនួន ៨ រួមទាំងការបង្កើនការតភ្ជាប់រវាងសេដ្ឋកិច្ចនៃប្រទេសទាំងពីរវៀតណាម និងឡាវ ក៏ដូចជារវាងឡាវ កម្ពុជា និងវៀតណាម ជាពិសេសលើវិស័យស្ថាប័ន ហិរញ្ញវត្ថុ គមនាគមន៍ ថាមពល ទូរគមនាគមន៍ និងទេសចរណ៍... ភាគីទាំងពីរគាំទ្រគ្នាទៅវិញទៅមកឱ្យមានសេដ្ឋកិច្ចឯករាជ្យ ខ្លួនទីពឹងខ្លួន ផ្សាភ្ជាប់ជាមួយការធ្វើសមាហរណកម្មអន្តរជាតិ យ៉ាងស៊ីជម្រៅ ជាក់ស្ដែង និងប្រកបដោយប្រសិទ្ធភាព; បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសវៀតណាមធ្វើអាជីវកម្មនៅឡាវ។ វៀតណាមក៏គាំទ្រឡាវ ដើម្បីទទួលភារកិច្ចអន្តរជាតិប្រកបដោយជោគជ័យក្នុងឆ្នាំនេះ រួមទាំងតួនាទីជាប្រធានអាស៊ានផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ