AFC Asian Cup ២០២៣​៖ ប្រទេសកាតាបានបញ្ចប់ការត្រៀមរៀបចំសម្រាប់ព្រឹត្តិការណ៍កីឡា​បាល់ទាត់អាស៊ី

(VOVWORLD) - ប្រទេសម្ចាស់ផ្ទះកាតា កាលពីថ្ងៃទី ១០ ខែមករា បានបញ្ជាក់ថា ខ្លួនបានបញ្ចប់ការត្រៀមរៀបចំសម្រាប់ការប្រកួតជើងឯកកីឡាបាល់ទាត់អាស៊ីលើកទី១៨ (AFC Asian Cup ២០២៣) ដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១២ ខែមករា ដល់ ថ្ងៃទី ១០ ខែកុម្ភៈ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន លោក Hassan Rabea Al Kuwari នាយកប្រតិបត្តិផ្នែកទីផ្សារនិងផ្សព្វផ្សាយ គណៈកម្មាធិការរៀបចំព្រឹត្តិការណ៍ AFC Asian Cup Qatar ២០២៣ បានបង្ហើបអំពីការភ្ញាក់ផ្អើលពិសេសដែលអ្នកគាំទ្រកីឡានឹងទទួលបាននៅក្នុងពិធីបើក នៅកីឡដ្ឋាន Lusail ហើយសន្យាថា នឹងមានព្រឹត្តិការណ៍ពិរស់ៗត្រូវបានរៀបចំឡើងសម្រាប់អ្នកគាំទ្រកីឡា។ ពិធីបើកនឹងចាប់ផ្តើមនៅម៉ោង ៥៖០០ ល្ងាចថ្ងៃទី១២ ខែមករា។ បន្ទាប់មកគឺការប្រកួតបើកឆាកនៅវេលាម៉ោង៧យប់ រវាងម្ចាស់ផ្ទះកាតា និងលីបង់ ក្នុងពូល A។

AFC Asian Cup ២០២៣​៖ ប្រទេសកាតាបានបញ្ចប់ការត្រៀមរៀបចំសម្រាប់ព្រឹត្តិការណ៍កីឡា​បាល់ទាត់អាស៊ី - ảnh 1កីឡដ្ឋាន Lusail មានសមត្ថភាពផ្ទុកមនុស្ស ៨៨,០០០នាក់។ ប្រភព៖ AFC

យោងតាមលោក Al Kuwari ប្រទេសកាតានឹងធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបានដើម្បីជួយឱ្យ Asia Cup ២០២៣ ក្លាយជាព្រឹត្តិការណ៍ដែលមានឥទ្ធិពលសកលដូចជា World Cup ២០២២ អញ្ចឹង។ ប្រទេសម្ចាស់ផ្ទះកាតាបានឲ្យដឹងថា អ្នកយកព័ត៌មាននិងបុគ្គលិកប្រព័ន្ធផ្សព្វផ្សាយជាង ២ ០០០ នាក់នឹងចូលរួមផ្សព្វផ្សាយព័ត៌មានអំពីព្រឹត្តិការណ៍នេះ។ លើសពីនេះ គណៈកម្មាធិការរៀបចំក៏បានប្រមូលអ្នកស្ម័គ្រចិត្តជាង ៦ ០០០ នាក់មកពី ១០៧ ប្រទេសដើម្បីធ្វើឱ្យព្រឹត្តិការណ៍នេះ ក្លាយជាព្រឹត្តិការណ៍ AFC Asian Cup ដែលមិនអាចបំភ្លេចបានសម្រាប់អ្នកគាំទ្រកីឡាបាល់ទាត់។

AFC Asian Cup Qatar ២០២៣ គឺជាលើកទីពីរហើយ ដែលការប្រកួតនេះត្រូវបានពង្រីកពី ១៦ ក្រុមទៅ ២៤ ក្រុម ដោយបែងចែកជា ៦ពូល។ ក្រុមកំពូលទាំងពីរក្នុងពូលនីមួយៗ និងក្រុមចំណាត់ថ្នាក់លេខ៣ល្អបំផុតចំនួនបួននឹងចូលទៅវគ្គបន្ត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ