AFF Cup 2020៖ វៀតណាមជួបជាមួយថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ

(VOVWORLD) - នាយប់ថ្ងៃទី ១៩ ខែធ្នូ វគ្គជម្រុះនៃពានរង្វាន់បាល់ទាត់ជើងឯកអាស៊ីអាគ្នេយ៍ឆ្នាំ ២០២០ (AFF Cup 2020) បានប្រព្រឹត្តិទៅការប្រកួតចំនួន ២គូ ចុងក្រោយនៃពូល B។ 
AFF Cup 2020៖ វៀតណាមជួបជាមួយថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ - ảnh 1

ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ AFF Cup 2020។(រូបថត៖ VFF)

ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមបានយកឈ្នះលើក្រុមជម្រើសជាតិកម្ពុជា ដោយពិន្ទុ ៤–០។ ឥណ្ឌូនេស៊ីក៏បានយកឈ្នះលើម៉ាឡេស៊ី ៤-១ ក្នុងការប្រកួតមួយផ្សេងទៀត។

ដូច្នេះហើយ នៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ AFF Cup 2020 ក្រុមបាល់ទាត់ចំនួន ៤ ត្រូវបានកំណត់អត្តសញ្ញាណគឺ៖ សិង្ហបុរី ថៃ វៀតណាម និងឥណ្ឌូនេស៊ី។ ឥណ្ឌូណេស៊ី នឹងជួបជាមួយសិង្ហបុរី នៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ គូទី១ ប៉ះជើងទី១ នៅថ្ងៃទី២២ ខែធ្នូ និងជើងទី២ នៅថ្ងៃទី២៥ ខែធ្នូ ខណៈពេលវៀតណាម នឹងជួបជាមួយថៃ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ គូទី២ ប៉ះជើងទី១ នៅថ្ងៃទី២៣ ខែធ្នូ និងជើងទី២ នៅថ្ងៃទី២៦ ខែធ្នូ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ