AFF Suzuki Cup 2018 : វៀតណាមនិងកូរ៉េខាងត្បូងប្រជែងពានរង្វាន់បាល់ទាត់អន្តរតំបន់

(VOVWORLD) - ក្នុងនាមជាក្រុមឈ្នះជើងឯកតំបន់អាស៊ានក្រុមបាល់ទាត់ជម្រើសជាតិវៀត ណាមនិងជួប ក្រុមបាល់ ទាត់  ជម្រើសជាតិកូរ៉េខាងត្បូងដែល ជាក្រុមឈ្នះជើងឯកតំបន់អាស៊ីខាងខាងកើត នៅការប្រកួតប្រជែងពានរង្វាន់ AFF-EAFF នាថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០១៩។ 

ពានរង្វាន់មានឈ្មោះថា “Champions Trophy AFF-EAFF” នេះយោងតាម អនុស្សរណៈរវាង សហព័ន្ធបាល់ទាត់អាស៊ី-អាគ្នេយ៍ និង សហព័ន្ធបាល់ទាត់អាស៊ីខាងកើត បានចុះហេត្ថលេខានាថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០១៩។ ក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូងកំពុងជាក្រុមឈ្នះជើងឯកក្នុងពានរង្វាន់បាល់ទាត់ អាស៊ីខាងកើត ឆ្នាំ ២០១៧ ព្រមទាំងគឺជាក្រុមជោគជ័យជាងគេដែលបានឈ្នះជើងឯក ៣ដងក្នុង ៧ដង ពានរង្វាន់នេះបានធ្វើឡើង។

“Champion Trophy AFF-EAFF” គឺជាផ្តើមគំនិតរបស់សហព័ន្ធបាល់ទាត់ អាស៊ី-អាគ្នេយ៍ សំដៅឆ្ពោះទៅរកគោលដៅសហប្រតិបត្តិការ និងសិក្សាបទពិសោធន៍ពីខឿនបាល់ទាត់អភិវឌ្ឍន៍របស់តំបន់ អាស៊ីខាងកើត។ ឆ្នាំ ២០១៩ គឺជាឆ្នាំដំបូងពានរង្វាន់នេះបានធ្វើឡើង។ ការប្រកួតប្រជែងពានរង្វាន់អន្តរតំបន់នឹងបានធ្វើឡើងដោយប្តូរវេនគ្នាដែលបានចូលរួមរបស់ក្រុមឈ្នះជើងឯក អាស៊ីខាងកើត និង ក្រុមឈ្នះជើងឯកអាស៊ី-អាគ្នេយ៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ