AFF Suzuki Cup 2020៖ វៀតណាមឈរក្នុងពូលជាមួយម៉ាឡេស៊ី ឥណ្ឌូនេស៊ី កម្ពុជានិងឡាវ

(VOVWORLD) - នៅរសៀលថ្ងៃទី ២១ ខែកញ្ញា សហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ (AFF) បានរៀបចំពិធីចាប់ឆ្នោតតាមអ៊ិនធឺរណែតសម្រាប់ការប្រកួតបាល់ទាត់ជើងឯកអាស៊ីអាគ្នេយ៍ AFF Suzuki Cup 2020។ 

ពានរង្វាន់បាល់ទាត់ AFF Suzuki Cup 2020 ដោយមានការចូលរួមពីក្រុមជម្រើសចំនួន ១០  ចែកចេញជា ២ ពូល គឺពូល A និង B ហើយបូលនីមួយៗមាន ៥ ក្រុម។ មុននឹងប្រព្រឹត្តទៅពិធីចាប់ឆ្នោត  AFF បានចែកក្រុមជា ៥ ក្រុមដោយផ្អែកលើលទ្ធផលរបស់ពួកគេនៅក្នុងការប្រកួត AFF Suzuki Cup លើកចុងក្រោយ។ ក្នុងនាមជាក្រុមម្ចាស់ជើងឯក វៀតណាមស្ថិតនៅក្នុង ពូលលេចធ្លោជាមួយថៃ។

យោងតាមលទ្ធផលនៃការចាប់ឆ្នោត វៀតណាមស្ថិតនៅក្នុងពូល B រួមជាមួយម៉ាឡេស៊ី ឥណ្ឌូនេស៊ី កម្ពុជានិងឡាវ។ ជាមួយគ្នានេះ ពូល A នឹងក្លាយជាការប្រកួតរវាងថៃ មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរីនិងអ្នកឈ្នះការប្រកួតជម្រុះ។ នៅក្នុងវគ្គចែកពូល ក្រុមនឹងត្រូវប្រកួតគ្នាក្នុងទម្រង់ វិលជុំសម្រាប់ក្រុមនីមួយៗ។ ក្រុមលេខ ១ និងលេខ ២ ក្នុងពូលនីមួយៗនឹងឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពីរលើកដំបូងនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២២ ខែធ្នូឆ្នាំ ២០២១ និងថ្ងៃទី ២៣ ខែធ្នូឆ្នាំ ២០២១ រៀងៗខ្លួន។ ការប្រកួតជើងទី ២ នឹងធ្វើឡើងនៅថ្ងៃទី ២៥ ខែធ្នូនិងថ្ងៃទី ២៦ ខែធ្នូឆ្នាំ ២០២១។ ក្រុមឈ្នះវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទាំងពីរនឹងត្រូវប្រកួតវគ្គផ្តាច់ព្រ័ត្រជើងទី ១ នៅថ្ងៃទី ២៩ ខែធ្នូឆ្នាំ ២០២១ និងការប្រកួតជើងទី ២ នៅថ្ងៃទី ១ ខែមករាឆ្នាំ ២០២២៕

ប្រតិកម្មទៅវិញ

ផ្សេងៗ