AIPA-39 សម្រេចបាននូវឯកភាពខ្ពស់លើវិស័យជាច្រើន

(VOVWORLD) -   នាព្រឹកថ្ងៃទី៦ខែកញ្ញា នៅប្រទេសសិង្ហបុរី មហាសន្និបាតអន្តរសភា អាស៊ានលើកទី៣៩ (AIPA- 39) បានបិទបញ្ចប់ក្រោយរយៈពេល ៤ ថ្ងៃធ្វើការ ដោយមានការចូលរួមពីគណៈប្រតិភូនៃប្រទេសសមាជិកអាស៊ាន អ្នកសង្កេត ការណ៍ និងលេខាធិការដ្ឋានអាស៊ាន។គណៈប្រតិភូរដ្ឋសភា វៀតណាម ដឹកនាំ ដោយ អនុប្រធានរដ្ឋសភា លោក Do Ba Ty បានអញ្ជើញ ចូលរួមមហា សន្និបាត ។ 
AIPA-39 សម្រេចបាននូវឯកភាពខ្ពស់លើវិស័យជាច្រើន - ảnh 1 ទិដ្ឋភាពនៃពិធីបិទបញ្ចប់មហាសន្និបាតអន្តរសភាអាស៊ានលើកទី៣៩ (AIPA- 39)

នៅក្នុងពិធីបិទបញ្ចប់ មហាសន្និបាតនេះ បានអនុម័ត លើរបាយការណ៍ នៃគណៈកម្មការផ្នែកនយោបាយ គណៈកម្មការផ្នែក សេដ្ឋកិច្ច គណៈកម្មការ ផ្នែកចាត់តាំង គណៈកម្មការទទួលបន្ទុកបញ្ហា សង្គមកិច្ចនិង កិច្ចការនានា ព្រមទាំង ចេញសេចក្តីថ្លែងការណ៍រួម AIPA-39 និងប្រារព្ធពិធីផ្ទេរប្រគល់ សិទ្ធិជា ប្រធាន AIPA-40 ជូនប្រទេសថៃ។

AIPA-39 បានឯកភាពខ្ពស់អំពីវិស័យមួយចំនួនដូចជាការជម្រុញកសាង ប្រព័ន្ធពាណិជ្ជកម្មអេឡិចត្រូនិកនិងពាណិជ្ជកម្មឆ្លងព្រំដែននៅក្នុងតំបន់ រួមទាំងរួមសហការជួយឧបត្ថម្ភជូនសហគ្រាសធុនតូចនិងមធ្យមនៃបណ្តា ប្រទេសសមាជិកអាស៊ាន ក្នុងការធ្វើសមាហរណកម្មតំបន់និងពិភពលោក ជាដើម ផងដែរ។ AIPA-39 ក៏អះអាងសារជាថ្មីម្តងទៀតនូវសារៈសំខាន់ និង តួនាទីជាស្នូលរបស់អាស៊ានក្នុងការដឹកនាំនិងទប់ទល់នឹង រាល់បញ្ហាប្រឈម អំពីសន្តិសុខឆ្លងព្រំដែន ព្រមទាំងរក្សាបាននូវសណ្តាប់ធ្នាប់ ក្នុងតំបន់ដោយ ផ្អែកលើច្បាប់និងធានាសន្តិសុខនៅលើសមុទ្រជាដើម។
អញ្ជើញថ្លែងមតិនៅក្នុងពិធីផ្ទេរប្រគល់សិទ្ធិជាប្រធាន AIPA-40 អនុប្រធានក្រុម ប្រឹក្សានីតិបញ្ញត្តិថៃ លោក Pornpetch Wichitcholchai បានសង្កត់ធ្ងន់ថាប្រទេស ថៃនឹងសហការយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសជាសមាជិកអាស៊ានដើម្បី បន្តដើម្បីរក្សាសន្ទុះនៃការអភិវឌ្ឍដោយខ្លួនទីពឹងខ្លួននិងផ្លាស់ប្តូរថ្មីរបស់អាស៊ាន ព្រមទាំងកសាងអាស៊ានអភិវឌ្ឍន៍ប្រកបដោយចីរភាព ឆ្ពោះទៅយកប្រជាជនធ្វើ ជាមជ្ឈមណ្ឌលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ