AL ស្វាគមន៍អាមេរិកដែលបន្តជំនួយដល់ប៉ាឡេស្ទីន

(VOVWORLD) - នៅថ្ងៃដដែល អេហ្ស៊ីបក៏បានស្វាគមន៍សេចក្តីសម្រេចចិត្តដែលបានលើកឡើងខាងលើរបស់រដ្ឋអំណាចប្រធានាធិបតី Biden។ 

អគ្គលេខាធិការសហព័ន្ធអារ៉ាប់ (AL) លោក Ahmed Aboul-Gheit នៅថ្ងៃទី ៨ ខែមេសាបានស្វាគមន៍សុន្ទរកថារបស់ប្រធានាធិបតីអាមេរិក Joe Biden ដោយអះអាងថាដំណោះស្រាយរដ្ឋពីរគឺជាមូលដ្ឋានសម្រាប់ដោះស្រាយបញ្ហាអ៊ីស្រាអែល - ប៉ាឡេស្ទីន។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Aboul-Gheit បានសង្កត់ធ្ងន់ថា "អ្វីៗ ដែលបានកើតឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ទាក់ទងនឹងគោលនយោបាយរឹតត្បិតលក្ខខណ្ឌសេដ្ឋកិច្ចនិងនយោបាយសម្រាប់ប្រជាជនប៉ាឡេស្ទីនគឺជាកំហុសដ៏ធ្ងន់ធ្ងរមួយដែរ”។

នៅថ្ងៃដដែល អេហ្ស៊ីបក៏បានស្វាគមន៍សេចក្តីសម្រេចចិត្តដែលបានលើកឡើងខាងលើរបស់រដ្ឋអំណាចប្រធា នាធិបតី Biden។ សេចក្តីប្រកាសរបស់ក្រសួងការបរទេសអេហ្ស៊ីបបានបញ្ជាក់ថា ការសម្រេចចិត្តរបស់អាមេរិក “ត្រូវបានធ្វើឡើងដើម្បីជួយកាត់បន្ថយក្តីឈឺចាប់របស់ប្រជាជនប៉ាឡេស្ទីននិងធានានូវការគាំទ្រផ្នែកហិរញ្ញវត្ថុដើម្បីទប់ទល់នឹងបញ្ហាប្រឈមផ្នែកមនុស្សធម៌និងសេដ្ឋកិច្ចដែលមិនធ្លាប់មានពីមុនមក”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ