AL អំពាវនាវឲ្យមានវិធានការនយោបាយមួយសំរាប់វិបត្តិនៅស៊ីរី

(VOVworld) – នាថ្ងៃទី ៥ មិថុនា បណ្ដារដ្ឋមន្ត្រីការបរទេសសម្ព័នភាពអារ៉ាប់ (AL) បានអំពាវនាវឲ្យមានវិធានការនយោបាយមួយសំរាប់វិបត្តិនៅស៊ីរីនិងបង្កើត
រដ្ឋាភិបាលអន្តរកាលមានអំណាចគ្រាប់គ្រាន់នៅប្រទេសមជ្ឈឹមបូព៌ារនេះ។ សេចក្តីថ្លែងការមួយអំពីបញ្ហាពោលខាងលើត្រូវបាននាំចេញក្នុងកិច្ចប្រជុំជាបន្ទាប់
រវាងបណ្ដារដ្ឋមន្ត្រី ការបរទេស AL ដែលបានរៀបចំឡើង នៅទីក្រុង កែ អេហ្ស៊ីប។
ក្រៅពីនោះ អគ្គលេខធិការ AL លោក Nabil al-Arabia បានសង្ក់ធ្ងន់ទៅលើភាពចាំ
បាច់ក្នុងការរក្សាការខំប្រឹងប្រែងសំដៅរៀបចំសន្និសីទអំពីស៊ីរីនៅទីក្រុង Geneva ស្វីស នាពេលខាងមុខ។ ទន្ទឹមនឹងនោះ លោក Nabil al-Arabia ឲ្យដឹងទៀតថា៖ អនាគត របស់ប្រធានាធិបតីស៊ីរី លោក​ Bashar al-Assad នឹងត្រូវបានសម្រេចដោយប្រជាជនស៊ីរី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ