AMM លើកទី ៥៥៖ វៀតណាមអំពាវនាវឲ្យប្រទេសនានាកសាងសមុទ្រខាងកើតទៅជាសមុទ្រសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការ

(VOVWORLD) -  នារសៀលថ្ងៃទី៥ ខែសីហា នៅរាជធានីភ្នំពេញនៃប្រទេសកម្ពុជា ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៥ (AMM-៥៥) និងកិច្ចប្រជុំពាក់ព័ន្ធនានា រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son បានអញ្ជើញចូលរួមកិច្ចប្រជុំ វេទិកាតំបន់អាស៊ាន (ARF) លើកទី ២៩។

AMM លើកទី ៥៥៖ វៀតណាមអំពាវនាវឲ្យប្រទេសនានាកសាងសមុទ្រខាងកើតទៅជាសមុទ្រសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការ - ảnh 1ទិដ្ឋភាពនៃសន្និសីទ (រូបថត៖ VOV)

ដោយអះអាងនូវគោលជំហរជាគោលការណ៍របស់អាស៊ានចំពោះបញ្ហាសមុទ្រខាងកើត លោករដ្ឋមន្ត្រី Bui Thanh Son បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការធានាសន្តិភាព សន្តិសុខ ស្ថិរភាព សុវត្ថិភាព សេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍លើសមុទ្រខាងកើត ក៏ដូចជា អំពាវនាវឲ្យបណ្តាប្រទេសកសាងសមុទ្រខាងកើតទៅជាតំបន់សមុទ្រសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការ។ អាស៊ាន និងចិនបន្តខិតខំប្រឹងប្រែងអនុវត្តន៍យ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ហើយ សម្រេចបានឆាប់ៗ នូវក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធភាព និងសមស្របស្របតាមច្បាប់អន្តរជាតិ ក្នុងនោះមានទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២ ផងដែរ។

កិច្ចប្រជុំបានអនុម័តលើសេចក្តីថ្លែងការណ៍របស់ ARF ស្តីពីការជំរុញសន្តិភាព ស្ថិរភាព តាមរយៈវិធានការកសាងទំនុកចិត្ត និងការទូតបង្ការទប់ស្កាត់ រក្សាតំបន់អាស៊ីអាគ្នេយ៍ដែលគ្មានអាវុធនុយក្លេអ៊ែរ និងឯកសារក្របខ័ណ្ឌ ARF ស្តីពីដំណើរការរួមសម្រាប់ដោះស្រាយជម្លោះ។ ក៏នារសៀលថ្ងៃទី៥ ខែសីហា រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son បានជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក កូរ៉េខាងត្បូង អូស្ត្រាលី និង Timo Leste ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ