APEC ឈានមុខគេស្តីពីពាណិជ្ជកម្មសេរីនិងធ្វើសមាហរណកម្មពហុភាគី

(VOVWORLD) -  វេទិកាសសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) នឹងដើរឈានមុខក្នុងសហគមន៍អន្តរជាតិសំរាប់ការជម្រុញពាណិជ្ជកម្មសេរី និងធ្វើសមាហរណកម្មពហុភាគី។
APEC ឈានមុខគេស្តីពីពាណិជ្ជកម្មសេរីនិងធ្វើសមាហរណកម្មពហុភាគី - ảnh 1 ប្រធានាធីបីឈីលី លោក Sebastian Pinera

ប្រធានាធីបីឈីលី លោក Sebastian Pinera បានលើកឡើងការវាយតម្លៃខាងលើនេះកាលពីថ្ងៃទី១២ ខែធ្នូ ក្នុងសេចក្តីថ្លែងសុន្ទរកថាបើកកិច្ចប្រជុំ APEC នៅឈីលី ឆ្នាំ២០១៩ ដែលត្រូវបានរៀបចំឡើងក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំជាច្រើនបន្តបន្ទាប់មុនពេលប្រព្រឹត្តទៅកិច្ចប្រជុំកំពូល APEC លើកទី ២៧ នាខែវិច្ឆិកា ឆ្នាំ២០១៩ នៅប្រទេសអាមេរិកខាងត្បូងនេះ។ យោងតាមផែនការ កម្មវិធីរបៀបវារៈនៃកិច្ចប្រជុំកំពូល APEC ឆ្នាំ២០១៩ នឹងផ្តោតសំខាន់ទៅលើការពិភាក្សាស្តីពីខឿនសេដ្ឋកិច្ចឌីជីថល ជម្រុញសកម្មភាពរបស់សហគ្រាសខ្នាតតូចនិងមធ្យម ព្រមទាំងលើកកំពស់តួនាទីរបស់ស្តី្រក្នុងការជម្រុញវិស័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍ ប្រកបដោយចីរភាព សំដៅទប់ទល់នឹងស្ថានភាពបម្រែបម្រួលអាកាសធាតុ         ផងដែរ។ ក្រសួងការបរទេសឈីលីបានឲ្យដឹងថា មានតំណាងប្រមាណ ២០,០០០ នាក់ នឹងចូលរួមកិច្ចប្រជុំកំពូល APEC ឆ្នាំ២០១៩ ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ