APEC បង្កើតតំបន់ពាណិជ្ជកម្មសេរី (FTA)


APEC បង្កើតតំបន់ពាណិជ្ជកម្មសេរី (FTA)  - ảnh 1
APEC បង្កើតតំបន់ពាណិជ្ជកម្មសេរី (FTA) (Image: VNA)

(VOVworld) – បណ្ដាខឿនសេដ្ឋកិច្ចជាសមាជិកនៃវេទិការសហប្រតិបត្តិការសេដ្ឋកិច្ច នៅអាស៊ី-ប៉ាស៊ីហ្វិក (APEC) បានឯកភាពអំពីការបង្កើតតំបន់ពាណិជ្ជកម្មសេរី (FTA)
នៅតំបន់នេះ។ នាថ្ងៃទី ១៦ សីហា ប្រធាននាយកដ្ឋានសេដ្ឋកិច្ចអន្តរជាតិចំណុះក្រសួង ការបរទេសចិន លោក  Zhang Lun បានឲ្យដឹងថា៖ បណ្ដាប្រទេសជាសមាជិក APEC បានឯកភាពអំពីការបន្តជំរុញសមាហរណកម្មសេដ្ឋកិច្ចតំបន់និងចាប់ផ្តើមដំណើរការ
បង្កើត FTA នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ ក្រៅពីនោះ ភាគីនានាបានចែករំលែក ការយល់ដឹងរួមអំពីការជំរុញថែមទៀតកំណែរទម្រង់ហេដ្ឋរចនាសម្ព័ន្ធសេដ្ឋកិច្ច បង្ក លក្ខណៈសំរាប់ការឆ្នៃប្រឌិតនិងបង្កើនការផ្សារភ្ជាប់ក្នុងតំបន់ដើម្បីធានាការអភិវឌ្ឍន៍ នៅអាស៊ី-ប៉ាស៊ីហ្វិក។ មន្ត្រីមួយរូបនេះបានឲ្យដឹងថែមទៀតថា៖ បណ្ដាខ្លឹមសារពោល ខាងលើនឹងត្រូវបានពិភាក្សានៅសន្និសីទថ្នាក់ដឹកនាំសេដ្ឋកិច្ច APEC ដែល នឹងប្រព្រឹត្តទៅនាខែវិច្ឆការខាងមុខនៅរដ្ឋធានីប៉េកាំងរបស់ចិន។ លោក Zhang Lun​
បានចាត់ទុកថា៖ តំបន់អាស៊ី-ប៉ាស៊ីហ្វិកមានការទទួលខុសត្រូវនៃកំលាំងពលំសំរាប់ ខឿនសេដ្ឋកិច្ចពិភពលោក។ តំបន់នេះត្រូវបានសង្ឃឹមមានកំណើនខ្ពស់ជាងបើប្រៀប នឹងបណ្ដាឆ្នាំទៅមិញ ប៉ុន្តែ កត្តាអស្ថិរភាពជាច្រើននៅសេសសល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ