APEC អំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម​ដើម្បីដោះស្រាយបញ្ហាប្រឈម នៃជំងឺរាតត្បាត Covid-19

(VOVWORLD) - បណ្ដារដ្ឋមន្ត្រី និងមន្ត្រីពាណិជ្ជកម្ម APEC បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាទីផ្សារបើកចំហ និងសម្របសម្រួល ដើម្បីធានាបាននូវបរិយាកាសពាណិជ្ជកម្ម និងវិនិយោគ ប្រកបដោយស្ថេរភាព និងអាចព្យាករណ៍បាន។
APEC អំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម​ដើម្បីដោះស្រាយបញ្ហាប្រឈម នៃជំងឺរាតត្បាត Covid-19 - ảnh 1 ទំនិញត្រូវបានផ្ទុកនៅកំពង់ផែសហរដ្ឋអាមេរិក (រូបថត៖AFP / TTXVN)

នាថ្ងៃទី ៥ ឧសភា រដ្ឋមន្រ្តីពាណិជ្ជកម្មនៃបណ្ដាខឿនសេដ្ឋ កិច្ចជាសមាជិកនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី - ប៉ាស៊ីហ្វិក (APEC) បានអំពាវនាវ ឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការ រវាងបណ្ដាខឿនសេដ្ឋកិច្ច ជាសមា ជិក ដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់ពាណិជ្ជកម្ម ហើយចាត់ទុកថា នេះគឺជាដំណោះស្រាយ ដើម្បីប្រយុទ្ធប្រឆាំងជំងឺរាតត្បាត Covid-19។

ក្នុងសេចក្តីប្រកាសមួយ បណ្ដារដ្ឋមន្ត្រី និងមន្ត្រីពាណិជ្ជកម្ម APEC បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាទីផ្សារបើកចំហ និងសម្របសម្រួល ដើម្បីធានាបាននូវបរិយាកាសពាណិជ្ជកម្ម និងវិនិយោគ ប្រកបដោយស្ថេរភាព និងអាចព្យាករណ៍បាន។ សេចក្តីប្រកាសនេះបានដាស់តឿនដល់បណ្ដាខឿនសេដ្ឋកិច្ចជាសមាជិក APEC អនុវត្តវិធានការណ៍បន្ទាន់ ហើយមិនគួរបង្កើតឧបសគ្គដែលមិនចាំបាច់ដល់សកម្មភាពពាណិជ្ជកម្ម ស្របតាមគោលការណ៍របស់អង្គការពាណិជ្ជកម្មពិភពលោក ( WTO) នៅក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមនានាដែលបណ្តាលមកពីជំងឺរាតត្បាត COVID – 19 ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ