APEC អះអាងនូវអាទិភាពស្ដារសេដ្ឋកិច្ចឡើងវិញ ក្រោយជំងឺរាតត្បាត COVID-19

(VOVWORLD) - បណ្ដាប្រទេសជាសមាជិក APEC បានឯកភាពគ្នាលើសេចក្តីថ្លែងការណ៍រួមមួយដែលទទួលស្គាល់សារៈសំខាន់ នៃការធានាលំហូរពាណិជ្ជកម្មក្នុងបរិបទនៃការឆ្លងរាលដាលជំងឺរាតត្បាត COVID-19 ។
APEC អះអាងនូវអាទិភាពស្ដារសេដ្ឋកិច្ចឡើងវិញ ក្រោយជំងឺរាតត្បាត COVID-19 - ảnh 1 កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីពាណិជ្ជកម្ម APEC  (រូបថត៖ thoibaotaichinhvietnam.vn)

បន្ទាប់ពីកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីពាណិជ្ជកម្ម APEC (VMRT) ស្ដីពី COVID-19 តាមរយៈប្រព័ន្ធវីដេអូ ដែលរៀបចំឡើងដោយម៉ាឡេស៊ីកាលពីថ្ងៃទី ២៥ ខែកក្កដានោះ បណ្ដាប្រទេសជាសមាជិកនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី - ប៉ាស៊ីហ្វិក (APEC) បានអះអាងសារជាថ្មីនូវអាទិភាពស្ដារសេដ្ឋកិច្ចឡើងវិញ ដែលរងផលប៉ះពាល់ដោយសារជំងឺរាតត្បាត COVID-19។

ថ្លែងមតិនៅក្នុងសន្និសីទសារព័ត៌មានតាមរយៈប្រព័ន្ធវីដេអូក្រោយពីកិច្ចប្រជុំនេះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អន្តរជាតិនិងឧស្សាហកម្ម ម៉ាឡេស៊ីលោក Mohamed Azmin Ali បានឲ្យដឹងថា បណ្ដាប្រទេសជាសមាជិក APEC បានឯកភាពគ្នាលើសេចក្តីថ្លែងការណ៍រួមមួយដែលទទួលស្គាល់សារៈសំខាន់នៃការធានាលំហូរពាណិជ្ជកម្មក្នុងបរិបទ នៃការឆ្លងរាលដាលជំងឺរាតត្បាត COVID-19 ហើយប្រទេសជាសមាជិកនានាបានប្តេជ្ញាចិត្ត សហប្រតិបត្តិការដើម្បី ជួយសម្រួលដល់លំហូរពាណិជ្ជកម្មទំនិញចាំបាច់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ