Army Games 2019៖ វៀតណាមដណ្ដើមបានចំណាត់ថ្នាក់លេខ ២ លើវិញ្ញាសា​ប្រណាំង​រថគ្រោះ

(VOVWORLD) -ដោយប្រើអស់រយៈពេល ២ ម៉ោង ២៥ នាទី នឹង ០៣ វិនាទីនោះ ក្រុមជម្រើសជាតិវៀតណាមដណ្ដើមបានចំណាត់ថ្នាក់លេខ ២ ។
Army Games 2019៖ វៀតណាមដណ្ដើមបានចំណាត់ថ្នាក់លេខ ២ លើវិញ្ញាសា​ប្រណាំង​រថគ្រោះ - ảnh 1វៀតណាមដណ្ដើមបានចំណាត់ថ្នាក់លេខ ២ លើវិញ្ញាសាប្រណាំងរថគ្រោះ

ក្នុង ក្របខ័ណ្ឌនៃការប្រកួតកីឡាយោធាអន្តរជាតិ ២០១៩ (Army Games-2019) នាថ្ងៃទី ១៥ ខែសីហានៅទីលានប្រកួតកីឡា Alabio ជាយទីក្រុងម៉ូស្គូ បានប្រព្រឹត្តិទៅវគ្គផ្តាច់ព្រ័ត្រនៃពូល ២ វិញ្ញាសារថក្រោះធ្វើដំណើរបាញ់គោលដៅ ឆ្លងកាត់ឧបសគ្គ និង ប្រណាំងល្បឿន (Tank Biathlon) ដែលរួមមានក្រុមវៀតណាម អ៊ូហ្គង់ដា អ៊ូសបេគីស្ថាន និងគុយបា។

ដោយប្រើអស់រយៈពេល ២ ម៉ោង ២៥ នាទី នឹង ០៣ វិនាទីនោះ ក្រុមជម្រើសជាតិវៀតណាមដណ្ដើមបានចំណាត់ថ្នាក់លេខ ២ ។ នេះគឺជាស្នាដៃគួរឲ្យមោទនៈរបស់ក្រុមជម្រើសជាតិវៀតណាម ខណៈដែលទើបចូលរួមការប្រកួតនេះជាលើកទីពីរតែប៉ុណ្ណោះ។

វាយតម្លៃអំពីលទ្ធផលនេះរបស់ក្រុមជម្រើសជាតិវៀតណាម លោក ឧត្តមសេនីយ៍ឯក Phan Van Giang បានឲ្យដឹងថា៖

 “ខ្ញុំពិតជាសប្បាយរីករាយនិងពេញចិត្តចំពោះលទ្ធផលនេះណាស់។ ខ្ញុំសង្ឃឹមថា យុទ្ធជនបើករថក្រោះនឹងខិតខំប្រឹងប្រែងថែមទៀត ដើម្បីទទួលបានលទ្ធផលខ្ពស់ជាង ពោលគឺមិនត្រឹមតែនៅក្នុងព្រឹត្តិការណ៍កីឡា ប៉ុណ្ណោះទេ ថែមទាំងធ្វើជាកម្លាំងស្នូលនៃកងកម្លាំងជើងគោកក្នុងការប្រយុទ្ធការពារមាតុភូមិ។

នេះគឺជាឱកាស ដើម្បីយើងបង្កើនទំនាក់ទំនងជាមួយ ប្រទេសនានាទៀតផង។ លទ្ធផលថ្ងៃនេះបានឆ្លុះបញ្ចាំងពីដំណើរការហ្វឺកហ្វឹនរបស់ទាហានរថក្រោះ ផងដែរ”

គួរបញ្ជាក់ថា Army Games 2019 បានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី ១៧ ខែសីហា ដោយមានវិញ្ញាសាប្រកួតជាច្រើន ដែលក្នុងនោះ Tank Biathlon គឺជាវិញ្ញាលេចធ្លោមួយ ដោយទាក់ទាញបានការចូលរួមរបស់ប្រទេសចំនួន២៤ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ