ASIAD 17: ក្រុមកីឡាវៀតណាមដណ្ដើមបានមេដាយចំនួន៤គ្រឿងបន្ថែមទៀត

ASIAD 17: ក្រុមកីឡាវៀតណាមដណ្ដើមបានមេដាយចំនួន៤គ្រឿងបន្ថែមទៀត - ảnh 1
កីឡាការិនីអប់រំកាយដោយឧបករណ៍ Phan Thi Ha Thanh ជាអ្នកដណ្ដើមបានមេដាយប្រាក់ (VOV)

        Vovworld-បញ្ចប់ថ្ងៃប្រកួតទី៦របស់ ASIAD 17 ក្រុមកីឡាវៀតណាមបាន​មានបន្ថែមមេដាយចំនួន៤គ្រឿងទៀត ក្នុងនោះមានមេដាយប្រាក់១គ្រឿង​និង​
មេដាយសំរិទ្ធ៣គ្រឿង។ កីឡាការិនីអប់រំកាយដោយឧបករណ៍ Phan Thi Ha Thanh
ជាអ្នក​ដណ្ដើមបានមេដាយប្រាក់តែមួយគត់ក្នុងថ្ងៃប្រកួតទី២៥កញ្ញាសំរាប់ក្រុម
កីឡាវៀតណាម។

        ដូច្នេះ គិតមកដល់ថ្ងៃប្រកួតទី៦ ក្រុមកីឡាវៀតណាមកំពុងឈរលំដាប់ថ្នាក់​ទី១២លើតារាងរៀបចំណាត់ថ្នាក់ដោយមានមេដាយមាស១គ្រឿង មេដាយ​ប្រាក់​៥គ្រឿងនិងមេដាយសំរិទ្ធ១៦គ្រឿង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ