ASIAD ២០២៣​៖ ចិននាំមុខគេក្នុង​ថ្ងៃ​ប្រកួត​ដំបូង

(VOVWORLD) - នៅថ្ងៃទី ២៤ ខែកញ្ញា ដែលជាថ្ងៃប្រកួតផ្លូវការដំបូងនៃព្រឹត្តិការណ៍កីឡាអាស៊ី ឆ្នាំ ២០២៣ (ទីក្រុង Hangzhou ប្រទេសចិន) គណៈប្រតិភូកីឡាវៀតណាមដណ្តើមបានមេដាយសំរឹទ្ធចំនួន ២គ្រឿង លើវិញ្ញាសាជិះទូករ៉ូអ៊ីង និងតេក្វាន់ដូ។
ASIAD ២០២៣​៖ ចិននាំមុខគេក្នុង​ថ្ងៃ​ប្រកួត​ដំបូង - ảnh 1ក្រុមកីឡាការិនីប្រណាំងទូករ៉ូអ៊ីងវៀតណាមដណ្ដើមបានមេដាយសំរឹទ្ធ។ រូបថត៖ Hoang Linh/TTXVN

កីឡាការិនី៤នាក់គឺ Dinh Thi Hao, Du Thi Bong, Ha Thi Vui, Pham Thi Hue (ទូករ៉ូអ៊ីង ក្រុមនារី៤នាក់ប្រភេទចែវមួយ) បាននាំយកមេដាយសំរឹទ្ធជូនគណៈប្រតិភូកីឡាវៀតណាម។ បន្ទាប់មកគឺកីឡាករ Tran Ho Duyដណ្ដើមបានមេដាយសំរឹទ្ធក្នុងការប្រកួតតេក្វាន់ដូឯកត្តជនបុរស។

ក្រុមម្ចាស់ផ្ទះចិនបានឈរនៅលើកំពូលតារាងដោយមានមេដាយគ្រប់ប្រភេទចំនួន ៣០គ្រឿង ក្នុងនោះមានមេដាយមាសចំនួន ២០គ្រឿង។ កូរ៉េខាងត្បូងជាប់ចំណាត់ថ្នាក់លេខ២ ដោយមានមេដាយគ្រប់ប្រភេទចំនួន ១៤គ្រឿង ក្នុងនោះមេដាយមាស ៥គ្រឿង ខណៈដែលជប៉ុនជាប់ចំណាត់ថ្នាក់លេខ៣ ជាមួយមេដាយគ្រប់ប្រភេទចំនួន១៤គ្រឿង ក្នុងនោះមេដាយមាសមានចំនួន ២គ្រឿង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ