ASIAN PARA GAMES 2 បញ្ចប់ប្រកបដោយជោគជ័យ

ASIAN PARA GAMES 2 បញ្ចប់ប្រកបដោយជោគជ័យ - ảnh 1
ASIAN PARA GAMES 2 បញ្ចប់ប្រកបដោយជោគជ័យ

(VOV)_ពិធីបិទបញ្ចប់ ASIAN PARA GAMES 2 ត្រូវបានប្រព្រឹត្តទៅនាយប់​ថ្ងៃទី២៤ តុលា (តាមម៉ោងតំបន់) នៅទីក្រុង Incheon កូរ៉េខាងត្បូង។ ក្រោយរយៈ​ពេល២សប្ដាហ៍ ASIAN PARA GAMES 2 បានឃើញនូវការខំប្រឹងប្រែងជាច្រើន
​របស់បណ្ដាកីឡាករ កីឡាការនី។ ឯកទគ្គកម្មពិភពលោក និងឯកទគ្គកម្មអាស៊ីថ្មី
ជាច្រើន ត្រូវបានបង្កើតឡើង ជាពិសេសគឺនៅក្នុងវិញ្ញាសារលើកដុំដែក បានមាន
ឯកទគ្គកម្មថ្មីចំនួន៥។ មហោស្របកីឡាលើកនេះក៏កត់សម្គាល់នូវការបោះ​ជំហាន
លោតផ្លោះរបស់ក្រុមកីឡាជនពិការវៀតណាម ដោយមានស្នាដៃអស្ចារ្យ ឈរលំ
ដាប់ថ្នាក់ទី១០ នៅ ASIAN PARA GAMES 2។

        ពិធីបិទបញ្ចប់បានប្រព្រឹត្តទៅដ៏អធឹកអធម កក់ក្តៅ ពោពេញទៅដោយ​អត្ត
សញ្ញាណវប្បធម៌របស់ប្រទេសកូរ៉េខាងត្បូង។ ASIAN PARA GAMES 2 បិទ
បញ្ចប់ជាផ្លូវការ ដោយការធ្វើពិធីប្រគល់ទង់ ASIAN PARA GAMES អោយ
ឥណ្ឌូនេស៊ី ប្រទេសម្ចាស់ផ្ទះរបស់ ASIAN PARA GAMES 3 នាឆ្នាំ ២០១៨៕

ប្រតិកម្មទៅវិញ

ផ្សេងៗ