AU និង G5 Sahel ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្ដីពីការគាំទ្រកងកម្លាំងចម្រុះរបស់តំបន់

(VOVWORLD) -អនុស្សារណៈពោលខាងលើ សំដៅបង្កើតឡើងក្របខ័ណ្ឌមួយ ដើម្បី AU ជួយបណ្ដាប្រទេស G5 Sahel ប្រមូលធនធានបន្ថែមទៀត ក្នុងនោះមានជំនួយខាងបច្ចេកទេស សម្រាប់ប្រតិបត្តិការប្រកបដោយមានប្រសិទ្ធភាពនៃកងកម្លាំងរួមនេះ។


នាថ្ងៃទី ២៤ មិនា សហភាពអាហ្រ្វិក (AU) បានចេញសេចក្ដីប្រកាស ឲ្យដឹងថា៖ សមាជិកទទួលបន្ទុកបញ្ហាសន្តិសុខ និងសុវត្ថិភាពរបស់ AU លោក Smail Chergui និងលេខាធិការទទួលបន្ទុកសម្របសម្រួល G5 Sahel លោក Maman Sidiko បានចុះ ហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) ស្ដីពីការជួយឧបត្ថម្ភដល់សកម្មភាពសម្រាប់កងកម្លាំងប្រឆាំងអំពើភេរវកម្មរបស់បណ្ដាប្រទេស G5 Sahel។ អនុស្សារណៈពោលខាងលើ សំដៅបង្កើតឡើងក្របខ័ណ្ឌមួយ ដើម្បី AU ជួយបណ្ដាប្រទេស G5 Sahel ប្រមូលធនធានបន្ថែមទៀត ក្នុងនោះមានជំនួយខាងបច្ចេកទេស សម្រាប់ប្រតិបត្តិការប្រកបដោយមានប្រសិទ្ធភាពនៃកងកម្លាំងរួមនេះ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ