Binh Duong៖ Top សហគមន៍ឆ្លាតវៃកំពូលនៅលើពិភពលោក

(VOVWORLD) - នាថ្ងៃទី ២១ មិថុនា កន្លងមក វេទិកាសហគមន៍ឆ្លាតវៃពិភពលោក (ICF) រួមមានទីក្រុងឆ្លាតវៃប្រកបដោយវិបុលភាពជាង ២០០ នៅលើពិភពលោក បានលើកតម្កើង  Binh Duong ជាសហគមន៍មួយក្នុងចំណោមសហគមន៍កំពូលទាំង ៧ ដែលមានយុទ្ធសាស្ត្រអភិវឌ្ឍន៍ទីក្រុងឆ្លៃកំពូលក្នុងពិភពលោកឆ្នាំ ២០២៣។ នេះគឺជាការទទួលស្គាល់នូវកិច្ចខិតខំប្រឹងប្រែងរបស់ខេត្តក្នុងពេលកន្លងមក  ក្នុងដំណើរការផ្លាស់ប្តូរសេដ្ឋកិច្ចឆ្ពោះទៅទិសដៅផ្លាស់ប្តូរថ្មី និងឌីជីថលនីយកម្ម។
សូមរំលឹកថា ទីក្រុងមួយដែលស្ថិតក្នុងលំដាប់កំពូលទាំង ៧ ដំបូងនង្អស់ត្រូវបំពេញលក្ខណៈវិនិច្ឆ័យតឹងរ៉ឹងចំនួន ៦ ដែលសហគមន៍ឆ្លាតវៃពិភពលោកដាក់ចេញ រួមមាន៖ ការតភ្ជាប់ - អ៊ីនធឺណិត; កម្លាំងពលកម្ម; ការច្នៃប្រឌិត; ការចូលប្រើឌីជីថលស្មើគ្នា; ការគាំទ្រនិងការលើកទឹកចិត្ត; លក្ខណៈយូរអង្វែង។ នេះ ដែល Binh Duong បានចូលក្នុង Top ៧ (២០២១, ២០២២) ប្រគៀរស្មារជាមួយទីក្រុងឆ្លាតវៃក្នុងពិភពលោកនៃប្រទេសដូចជា សហរដ្ឋអាមេរិក កាណាដា ប្រេស៊ីល អូស្ត្រាលី...។ ជាមួយគ្នានោះ ជាលើកទី ៥ ជាប់ៗគ្នាដែល Binh Duong ស្ថិតក្នុងលំដាប់កំពូលនៃ Top ទីក្រុង និងតំបន់ចំនួន ២១ ដែលមានយុទ្ធសាស្ត្រអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃកំពូលនៅលើពិភពលោក  (Smart ២១)។
Binh Duong៖ Top សហគមន៍ឆ្លាតវៃកំពូលនៅលើពិភពលោក - ảnh 1Binh Duong ស្ថិតក្នុងTop7 សហគមន៍ឆ្លាតវៃកំពូលនៅលើពិភពលោក ជាលើកទីបីជាប់ៗគ្នា។ រូបថត៖ congthuong.vn

ដើម្បីសម្រេចបានលទ្ធផលនេះ Binh Duong បានអនុវត្តន៍ការកសាងទីក្រុងឆ្លាតវៃតាមទិសដៅរបស់ខ្លួន។ សម្រាប់ទីក្រុង Binh Duong ទីក្រុងឆ្លាតមិនត្រឹមតែជាការប្រើប្រាស់ច្ចេកវិទ្យាទំនើប ដើម្បីដោះស្រាយបញ្ហាមួយចំនួនដូចជា ការគ្រប់គ្រងចរាចរណ៍ រដ្ឋាភិបាលអេឡិចត្រូនិក... ប៉ុន្តែទីក្រុងឆ្លាតវៃត្រូវបានកំណត់ថា ជាប្រព័ន្ធអេកូឡូស៊ីដែលមានភាពស្វាហាប់ ភាពច្នៃប្រឌិត និងតភ្ជាប់ដែលកត្តាទាំងអស់ត្រូវបានកែលំអរ មានការច្នៃប្រឌិតដោយឥតឈប់ឈរ។ ជាមួយនឹងកម្មវិធីសកម្មភាពជាក់ស្តែង និងការឆ្លើយតបជាឯកច្ឆ័ន្ទរបស់គ្រប់កម្រិត គ្រប់វិស័យ សហគមន៍ធុរកិច្ច និងប្រជាជនក្នុងខេត្ត Binh Duong បានចាប់ផ្តើមដំណើរដ៏គួរឱ្យចាប់អារម្មណ៍នៃការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ដោយអនុវត្តយ៉ាងហ្មត់ចត់នូវការផ្លាស់ប្តូរឌីជីថល និងការច្នៃប្រឌិតក្នុងគម្រោងជាក់ស្តែង ដើម្បីកសាង និងអភិវឌ្ឍន៍ Binh Duong ឱ្យកាន់តែ "ឆ្លាត" ជាងពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែប្រសើរនិងគួរជាទីរស់នៅ។ លោក Pham Tuan Anh ប្រធានការិយាល័យទីក្រុងឆ្លាតវៃ Binh Duong បានអះអាងថា៖

“ចាប់ពីឆ្នាំ ២០១៦ រហូតមកដល់ពេលនេះ ខេត្តតែងតែប្រកាន់ខ្ជាប់នូវគំរូ ៣  ភាគីគឺរដ្ឋ សាលារៀន សហគ្រិន ដើម្បីបំផុសការផ្ទេរចំណេះដឹងក្នុងសង្គម។ ឧទាហរណ៍ រដ្ឋដើរតួនាទីស្ថាបនា សាលារៀនដើរតួនាទីស្រាវជ្រាវ និងអភិវឌ្ឍន៍ ស្វែងរកបច្ចេកវិទ្យា ភ្ជាប់វិទ្យាសាស្ត្រ ហើយសហគ្រិនដើរតួនាទីអនុវត្តបច្ចេកវិទ្យា និងបង្កើតតម្លៃក្នុងសង្គម។ នោះគឺជាស្ថិរភាពយុទ្ធសាស្ត្ររបស់ខេត្ត Binh Duong និងទីក្រុងឆ្លាតវៃ Binh Duong ជួយឱ្យ Binh Duong រក្សាបានរយៈពេល ៥ ឆ្នាំជាប់ៗគ្នា ក្នុងចំណោមទីក្រុង និងតំបន់កំពូលទាំង ២១ ជាមួយនឹងយុទ្ធសាស្ត្រអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃកំពូលលើពិភពលោក”។

រហូតមកដល់ពេលនេះ ប្រព័ន្ធអេកូឡូស៊ីឌីជីថល និងនវានុវត្តន៍កំពុងត្រូវបានអភិវឌ្ឍន៍យ៉ាងខ្លាំងក្លានៅទីក្រុង Binh Duong ដូចជា៖ មជ្ឈមណ្ឌលប្រតិបត្តិការឆ្លាតវៃ, លំហរបណ្តុះសហគ្រិនភាព Becamex, មជ្ឈមណ្ឌលផលិតកម្រិតខ្ពស់; មជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក WTC... ដែលជួយខេត្តតភ្ជាប់ជាមួយមជ្ឈមណ្ឌលពាណិជ្ជកម្មនៃប្រទេសរាប់រយជុំវិញពិភពលោក។ ទន្ទឹមជាមួយគ្នានោះ Binh Duong ក៏កំពុងអនុវត្តកម្មវិធីអភិវឌ្ឍន៍យុទ្ធសាស្ត្រ សំដៅដល់ការអភិវឌ្ឍប្រកបដោយនិរន្តរភាពបន្ថែមទៀត ដូចជា៖ ជំរុញការប្រើប្រាស់ថាមពលស្អាត និងថាមពលកកើតឡើងវិញ; លើកកម្ពស់ការអនុវត្តបច្ចេកវិទ្យាក្នុងផលិតកម្ម; ការអភិវឌ្ឍឧស្សាហកម្ម ៤.០... បង្កើតបរិយាកាសរស់នៅស្អាតជាងមុន។ អាស្រ័យហេតុនេះ បង្កើតមូលដ្ឋានសម្រាប់ទាក់ទាញអាជីវកម្មបច្ចេកវិទ្យា ទាក់ទាញធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ និងរៀបចំផ្សព្វផ្សាយយ៉ាងខ្លាំងក្លានូវគំរូនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងសំណង់របស់ខេត្ត។

Binh Duong៖ Top សហគមន៍ឆ្លាតវៃកំពូលនៅលើពិភពលោក - ảnh 2អគារការិយាល័យ - សន្និសីទ - ពាណិជ្ជកម្ម WTC Tower គឺជាកន្លែងណាត់ជួបសម្រាប់វិនិយោគិន និងដៃគូអន្តរជាតិ ដើម្បីចូលរួមខ្សែសង្វាក់ផ្គត់ផ្គង់នៃខេត្ត Binh Duong។ រូបថត៖ toquoc.vn

ខេត្ត Binh Duong កំពុងផ្តោតសំខាន់លើការកៀរគរធនធានទាំងអស់ ដើម្បីអនុវត្តប្រកបដោយជោគជ័យនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ Binh Duong ដំណាក់កាល ២០២២ - ២០២៦។ យុទ្ធសាស្ត្រថ្មីរបស់ Binh Duong គឺផ្អែកលើកត្តាសំខាន់ៗចំនួនបីគឺ ការអភិវឌ្ឍសេដ្ឋកិច្ច វឌ្ឍនភាពសង្គម និងកំណើនបៃតង។ លោក Pham Tuan Anh នាយកការិយាល័យទីក្រុងឆ្លាតវៃ Binh Duong បានឲ្យដឹងថា៖

“អំពីទិសដៅនាពេលខាងមុខ៖ ទី១ ជំរុញការអភិវឌ្ឍឧស្សាហកម្ម ៤.០ ដើម្បីជួយខេត្ត Binh Duong បង្កើនផលិតភាពការងារដោយផ្អែកលើការច្នៃប្រឌិត។ ទន្ទឹមនឹងនោះ ជំរុញសេវាកម្មតាមរយៈសសរស្តម្ភ ដើម្បីជំរុញនិងបង្រួមគម្លាតរវាងឧស្សាហកម្ម និងពាណិជ្ជកម្ម និងសេវាកម្មរបស់ខេត្ត។ ទន្ទឹមនឹងនោះ បន្តពង្រីកការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ទាំងហេដ្ឋារចនាសម្ព័ន្ធរឹង និងទន់ របស់ខេត្ត Binh Duong ទៅកាន់តំបន់ និងទូទាំងប្រទេស ដោយអនុវត្តស្តង់ដារឧស្សាហកម្មអេកូ- អន្តរជាតិ ដើម្បីធានាការទាក់ទាញវិនិយោគសម្រាប់ខេត្ត”។

ការអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ Binh Duong គឺជាគោលនយោបាយខ្ជាប់ខួន និងជាមាគ៌ាចាំបាច់ ឆ្ពោះទៅរកការកសាង Binh Duong ទៅជាតំបន់ទីក្រុងដ៏ស៊ីវិល័យ ទំនើប ដែលជាតំបន់ទីក្រុងអភិវឌ្ឍន៍យ៉ាងស្វាហាប់នៃតំបន់សេដ្ឋកិច្ចសំខាន់ភាគខាងត្បូង។

ជាមួយនឹងកម្មវិធី គម្រោងមានលក្ខណៈទម្លុះទម្លាយ រួមជាមួយនឹងទិសដៅកសាងទស្សនវិស័យផែនការយុទ្ធសាស្ត្រ រំពឹងថា Binh Duong នឹងបន្តឈានទៅមុខទៀត បង្កើនតម្លៃបន្ថែមសម្រាប់សេដ្ឋកិច្ច សម្ភារៈ និងជីវភាពខាងវិញ្ញាណជូនប្រជាជន បង្កើតលក្ខខណ្ឌអំណោយផលបំផុតសម្រាប់អាជីវកម្មក្នុងសកម្មភាពផលិតកម្ម និងអាជីវកម្មនៅទីក្រុង Binh Duong។ ខេត្ត Binh Duong ក៏មានបំណងឆ្ពោះទៅគោលដៅ ជា TOP ១ របស់អង្គការ ICF ក្នុងឆ្នាំនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ