Binh Thuan: ភ្ញៀវទេសចរអន្តរជាតិទទួលស្វាគមន៍ឆ្នាំថ្មី ២០១៩

(VOVWORLD) - Binh Thuan ជាទិសដៅដែលភ្ញៀវទេសចរអន្ដរជាតិជាច្រើនមកទស្សនានិងសម្រាកលំហែកាយនាឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០១៩។ នៅយប់ចុងក្រោយនៃឆ្នាំ ២០១៨ នេះ រមណីយដ្ឋានទេសចរណ៍ផ្កាយ៣ឡើងទៅ នៅខេត្ត Binh Thuan បានរៀបចំសកម្មភាពសិល្បៈ កម្សាន្តនិងម្ហូបអាហារជាច្រើនដើម្បីបំរើភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិ។ 
Binh Thuan: ភ្ញៀវទេសចរអន្តរជាតិទទួលស្វាគមន៍ឆ្នាំថ្មី ២០១៩ - ảnh 1ភ្ញៀវទេសចរបរទេសទទួលចូលឆ្នាំថ្មី ឆ្នាំសកល២០១៩

ក្រៅពីបទចម្រៀង និងរបាំអន្តរជាតិមក  ភ្ញៀវទេសចរក៏រីករាយនឹងការសម្តែងសិល្បៈ ពោរពេញទៅដោយលក្ខណៈវប្បធម៌ប្រពៃណីវៀតណាមផង ដែរ។ លោក Pham Quang Hau នាយករមណីយដ្ឋាន Villa Del Sol បានឲ្យដឹង ថា៖ “ថ្វីត្បិតតែជាឆ្នាំថ្មី ឆ្នាំសកលពេញនិយមដោយលោកខាងលិចក៏ដោយ ហើយឆ្នាំថ្មីនេះគឺសម្រាប់ភ្ញៀវទេសចរអន្ដរជាតិមានសារៈសំខាន់ណាស់ ដូចជាចូលឆ្នាំថ្មីប្រពៃណីរបស់វៀតណាមអញ្ជឹង។  ហេតុដូច្នេះ លក្ខណៈពិសេសបំផុតរបស់តំបន់ Binh Thuan ពីនំ Xèo នំ Căn ទៅដល់អាហារសមុទ្រស្រស់ៗ សុទ្ធតែបានរៀបចំដើម្បីបម្រើភ្ញៀវទេសចរនាឱកាសនេះផងដែរ”។

ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្នី ឆ្នាំសកល ២០១៩នេះ នៅទូទាំងខេត្ត បានទទួលភ្ញៀវទេសចរប្រហែល ៤៦.៥០០ នាក់ដែលមកទស្សនានិងសម្រាកវិស្សមកាល ក្នុងនោះភ្ញៀវទេសចរអន្តរជាតិមានប្រមាណ ១០.៦០០ នាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ