Brexit គ្មានកិច្ចព្រមព្រៀងណាមួយ គ្រាន់តែប្រព្រឹត្តទៅនាថ្ងៃទី២៩ ខែមីនាប្រសិនបើមានការអនុញ្ញាតពីរដ្ឋសភាអង់គ្លេស

(VOVWORLD) -  នាថ្ងៃទី ២៦ ខែកុម្ភៈ ថ្លែងទៅកាន់អ្នកតាក់តែងច្បាប់នៅរដ្ឋសភាអង់គ្លេស នាយករដ្ឋមន្រ្តីអង់គ្លេសលោកស្រី Theresa May បានអះអាងថា ប្រទេសនេះនឹងចាកចេញពីសហភាពអឺរ៉ុប (EU) ឬហៅថា Brexit ដោយគ្មានកិច្ចព្រមព្រៀងណាមួយ នៅថ្ងៃផុតកំណត់ ពោលគឺ ថ្ងៃទី ២៩ ខែមិនា ខាងមុខ ប្រសិនបើទទួលបាននូវការអនុញ្ញាតយ៉ាងច្បាស់លាស់ពីរដ្ឋសភា។
Brexit គ្មានកិច្ចព្រមព្រៀងណាមួយ គ្រាន់តែប្រព្រឹត្តទៅនាថ្ងៃទី២៩ ខែមីនាប្រសិនបើមានការអនុញ្ញាតពីរដ្ឋសភាអង់គ្លេស - ảnh 1 Brexit គ្មានកិច្ចព្រមព្រៀងណាមួយ គ្រាន់តែប្រព្រឹត្តទៅនាថ្ងៃទី២៩ ខែមីនាប្រសិនបើមានការអនុញ្ញាតពីរដ្ឋសភាអង់គ្លេស

យោងតាមនោះ នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May បានឲ្យដឹងថា លោកស្រី នៅតែចង់ឱ្យដំណើរការ Brexit ប្រព្រឹត្តទៅស្របតាមផែនការគ្រោងទុកជាមុន ព្រមទាំងរំលឹកឡើងវិញនូវការប្តេជ្ញាក្នុងការបោះឆ្នោតស្តីអំពីកិច្ចព្រមព្រៀង Brexit វិសោធនកម្មនៅឯសភាជាន់ទាបនៅថ្ងៃទី ១២ ខែមីនាខាង មុខ។ ប្រសិនបើកិច្ចព្រមព្រៀងនេះ មិនបានអនុម័តនោះ រដ្ឋាភិបាលនឹងរៀបចំការបោះឆ្នោតមួយផ្សេងទៀត នៅថ្ងៃទី ១៣ ខែមីនា ដើម្បីអ្នកតាក់តែងច្បាប់សំរេចថាតើមានការយល់ព្រមលើសេណារីយ៉ូ " Brexit រឹងមួយ" ដែរឬអត់។ ប្រសិនបើគេបន្តបដិសេដទៀតនោះ រដ្ឋសភានឹងធ្វើការបោះឆ្នោតនៅថ្ងៃទី ១៤ ខែមីនា ស្តីពីការស្វែងរក "ការពន្យារពេលរយៈពេលខ្លីនិងមានកម្រិត" ចំពោះមាត្រា ៥០ នៃសន្ធិសញ្ញា Lisbon ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ