Burkina Farso ប្រកាសរកឃើញសាកសពនៃយន្តហោះ AH-507 របស់ក្រុមហ៊ុន Air Algerie

Burkina Farso ប្រកាសរកឃើញសាកសពនៃយន្តហោះ  AH-507 របស់ក្រុមហ៊ុន Air Algerie  - ảnh 1
Burkina Farso ប្រកាសរកឃើញសាកសពនៃយន្តហោះ AH-507 របស់ក្រុមហ៊ុន Air Algerie (Image: VNA)


(VOVworld) – នាថ្ងៃទី ២៤ កក្កដា កងទ័ពរបស់ Burkina Farso បានប្រកាសរកឃើញ សាកសពនៃយន្តហោះ  AH-507 របស់ក្រុមហ៊ុនអាកាសចរណ៍ Air Algerie នៅភាគ ខាងជើងតំបន់ព្រំដែនរវាង Mali និង Burkina Farso។ អ្នកប្រមុខអង្គភាពដោះស្រាយ
វិបត្តិរបស់ Burkina Farso នៅខេត្ត Ouagadougou ឧត្តមសេនីយ៍ Gillbert Diendiere  បាន
ឲ្យដឹងថា៖ ប្រទេសនេះបានត្រួតពិនិត្យភាពត្រឹមត្រូវនៃព័ត៌មានពោលខាងលើ។
ក្នុងពេលនោះ នាថ្ងៃដ៏ដែល ទីភ្នាក់ងារសារព័ត៌មានជាតិ Algeria (APS) បានដកស្រង់ ពាក្យសំដីរបស់រដ្ឋមន្ត្រីក្រសួងគមនាគមន៍នៃប្រទេសនេះ លោក Amar Ghoul  បាន
ឲ្យដឹងថា៖ ចំណែករបស់យន្តហោះពោលខាងលើអាចត្រូវបានរកឃើញនៅម៉ាលី
ប៉ុន្តែ ប្រទេសនេះត្រូវពិនិត្យមើលឡើងវិញព័ត៌មាននេះ។ រដ្ឋមន្ត្រីការបរទេស
Algeria ក៏បានទទួលស្គាល់ថា៖ យន្តហោះ AH-507 បានធ្លាក់នៅម៉ាលី នាបច្ចុប្បន្ន បណ្ដាក្រុមជួយសង្គ្រោះកំពុងឆ្ពោះទៅទីកន្លែងរឿងហេតុកើតមានឡើង។ មូលហេតុ
ធ្លាក់យន្តហោះ AH-507 នៅមិនទាន់ធ្វើឲ្យច្បាស់លាស់ទេ។ មជ្ឈដ្ឋានមន្ត្រីបារាំង
បានអះអាងថា​៖យន្តហោះនេះត្រូវបានត្រូតពិនិត្យយ៉ាងម៉ត់ចត់នាសប្តាហ៍​មុននៅ
បារាំង ប៉ុន្តែ គេមិន លើកលែងលទ្ធភាពេអត់រអួលខាងបច្ចេកទេសឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ