CDC អាមេរិក នឹងបន្តបង្កើនការគាំទ្រដល់វៀតណាមនៅឆ្នាំ ២០២៣​

(VOVWORLD) - មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺសហរដ្ឋអាមេរិក (CDC) ប្រចាំនៅវៀតណាមនឹងបង្កើនការគាំទ្រដល់វៀតណាមក្នុងឆ្នាំ ២០២៣ ដែលក្នុងនោះ រួមទាំងការបង្កើតមជ្ឈមណ្ឌលជាតិស្តីពីការគ្រប់គ្រងនិងបង្ការជំងឺវៀតណាមផងដែរ។ 

នេះគឺជាការបញ្ជាក់របស់លោកបណ្ឌិត Eric Dziuban នាយកទទួលបន្ទុកការិយាល័យវៀតណាមនៃCDCអាមេរិក ក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធសារព័ត៌មាន ស្តីពីកិច្ចសហប្រតិបត្តិការផ្នែកវេជ្ជសាស្រ្តរ វាងអាមេរិក និងវៀតណាម។

យោងតាមលោកបណ្ឌិត Eric Dziuban ក្នុងឆ្នាំ ២០២៣ ប្រទេសទាំងពីរនឹងប្រារព្ធខួបលើកទី ១០ នៃការបង្កើតទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយរវាងអាមេរិក និងវៀតណាម និងខួបលើក ២៥ឆ្នាំ នៃវត្តមានរបស់ CDC អាមេរិកនៅវៀតណាម។ សហរដ្ឋអាមេរិកនឹងជួយវៀតណាមបង្កើត CDC ថ្នាក់ជាតិ ដោយផ្តោតលើការព្យាបាលជំងឺ របេងសម្រាប់កុមារ និងពន្លឿនកម្មវិធីការពារមេរោគអេដស៍ឆ្ពោះទៅគោលដៅកាត់បន្ថយការចម្លងមេរោគអេដស៍នៅក្នុងតំបន់ទន្លេមេគង្គ។ លើសពីនេះទៅទៀត ភាគីទាំងពីរក៏បានផ្តោតការយកចិត្តទុកដាក់លើកិច្ចសហប្រតិបត្តិការក្នុងការចាក់វ៉ាក់សាំងជាប្រចាំផងដែរ។ ទន្ទឹមនឹងនោះ សហរដ្ឋអាមេរិកនឹងគាំទ្រវៀតណាម លើកកម្ពស់សមត្ថភាពនៃប្រព័ន្ធសុខាភិបាលដើម្បីឆ្លើយតបយ៉ាងសមស្របក្នុងគ្រាអាសន្ន និងមិនមែនគ្រាអាសន្ន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ