CIEM ធ្វើបច្ចុប្បន្នភាពការព្យាករណ៍ពីយថាទស្សន៍សេដ្ឋកិច្ចរបស់វៀតណាម (GDP) ក្នុងឆ្នាំ២០២២

(VOVWORLD) - សេណារីយ៉ូកំណើនចំនួន ២ ផ្អែកលើទិន្នន័យស្ថិតិស្ដីពីសន្ទុះស្ដារឡើងវិញជា វិជ្ជមាននៃសេដ្ឋកិច្ចវៀតណាមក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំនេះ។ 
CIEM ធ្វើបច្ចុប្បន្នភាពការព្យាករណ៍ពីយថាទស្សន៍សេដ្ឋកិច្ចរបស់វៀតណាម (GDP) ក្នុងឆ្នាំ២០២២ - ảnh 1ទិដ្ឋភាពនៅសិក្ខាសាលា។ (រូបថត៖ CIEM)
យថាទស្សន៍សេដ្ឋកិច្ចវៀតណាម (GDP) ក្នុងឆ្នាំ ២០២២អាចសម្រេចបានពី ៦,៧-៦,៩% នេះជាសេណារីយ៉ូថ្មីចំនួន ២ ដែលត្រូវបានបង្ហាញក្នុងសិក្ខាសាលា ប្រកាសរបាយការណ៍៖ “សេដ្ឋកិច្ច វៀតណាមក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២២ - កំណែទម្រង់ និងការអភិវឌ្ឍប្រកបដោយចីរភាព” រៀបចំដោយវិទ្យាស្ថានស្រាវជ្រាវ គ្រប់គ្រងសេដ្ឋកិច្ចមជ្ឈិម (CIEM) នាព្រឹកថ្ងៃទី១៥ ខែកក្កដា នៅទីក្រុងហាណូយ ដោយមានការសម្របសម្រួលជាមួយកម្មវិធីអូស្ត្រាលីជួយគាំទ្រកំណែទម្រង់សេដ្ឋកិច្ចវៀតណាម (Aus4Reform)។
សេណារីយ៉ូកំណើនចំនួន ២ ផ្អែកលើទិន្នន័យស្ថិតិស្ដីពីសន្ទុះស្ដារឡើងវិញជា វិជ្ជមាននៃសេដ្ឋកិច្ច វៀតណាមក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំនេះ។ កំណើនសេដ្ឋកិច្ច នៅឆ្នាំ ២០២២ អាចសម្រេចបាន ៦,៧% នៅក្នុងសេណារីយ៉ូទី ១ និង ៦,៩% នៅក្នុង សេណារីយ៉ូទី ២។ ការនាំចេញពេញមួយឆ្នាំ ត្រូវបានគេព្យាករណ៍ថា នឹងកើនឡើង ១៥,៨% នៅក្នុងសេណារីយ៉ូទី ១ និង ១៦,៣% នៅក្នុងសេណា រីយ៉ូទី ២។ អតិរេក ពាណិជ្ជកម្មត្រូវបានព្យាករណ៍ថា ទទួលបានចំនួន ១,២ ពាន់លានដុល្លា និង ២,៥ ពាន់លានដុល្លា។ របាយការណ៍នេះក៏សង្កត់ធ្ងន់សារជាថ្មីថា ចាំបាច់ត្រូវបន្តផ្តោតលើ ការកែលម្អមូលដ្ឋានគ្រឹះនៃមីក្រូសេដ្ឋកិច្ច ហើយផ្លាស់ប្ដូរថ្មីប្រព័ន្ធសេដ្ឋកិច្ចតាមទិស ដៅកាន់តែស្និទ្ធស្នាលជាមួយនវានុវត្តភាព និងការស្ដារឡើងវិញបៃតង ផ្សារភ្ជាប់ ជាមួយនឹងការពង្រឹងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនៅវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ