COVID-19៖ ករណីអ្នកជំងឺលេខ ២៦៨ ជាស្ត្រីជនជាតិភាគតិច

(VOVWORLD) -  អ្នកជំងឺជាស្ត្រីនេះ ជាជនជាតិម៉ុង រស់នៅស្រុក Dong Van ខេត្ត Ha Giang។  បច្ចុប្បន្ននេះ អ្នកជំងឺត្រូវបានដាក់ឲ្យដាច់ដោយឡែកនិងទទួលបានការព្យាបាលនៅមន្ទីរពេទ្យពហុព្យាបាលស្រុក Dong Van ខេត្ត Ha Giang។

យោងតាមព័ត៌មានពីគណៈកម្មាធិការជាតិដឹកនាំការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត COVID-19  បានឲ្យដឹងថា គិតត្រឹមម៉ោង ៦ ល្ងាចថ្ងៃទី ១៦ ខែមេសា វៀតណាមបានរកឃើញអ្នកជំងឺ COVID-19 ម្នាក់បន្ថែមទៀត (អ្នកជំងឺលេខ ២៦៨)។ អ្នកជំងឺជាស្ត្រីនេះ ជាជនជាតិម៉ុង រស់នៅស្រុក Dong Van ខេត្ត Ha Giang។ បច្ចុប្បន្ននេះ អ្នកជំងឺត្រូវបានដាក់ឲ្យដាច់ដោយឡែកនិងទទួលបានការព្យាបាលនៅមន្ទីរពេទ្យពហុព្យាបាលស្រុក Dong Van ខេត្ត Ha Giang។

សូមគូសបញ្ជាក់ថា រហូតមកដល់បច្ចុប្បន្ននេះ វៀតណាមបានកត់ត្រាករណីឆ្លងCOVID-19 ចំនួន ២៦៨ ករណី ក្នុងនោះអ្នកជំងឺចំនួន ១៦០ នាក់មកពីបរទេស (ស្មើនឹង ៥៩,៧%) និង ១០៨ នាក់បានឆ្លងជំងឺនៅក្នុង សហគមន៍ (ស្មើនឹង ៤០,៣% )។ អ្នកជំងឺឆ្លង COVID-19 ចំនួន ១៧១/២៦៨ នាក់ ដែលត្រូវបានប្រកាសជាសះស្បើយ។ អ្នកជំងឺ ៩៧ នាក់ទៀត កំពុងសម្រាកព្យាបាលនៅតាមមណ្ឌលពិនិត្យនិងព្យាបាលរួមមាន មន្ទីរពេទ្យមជ្ឈិម មន្ទីរពេទ្យខេត្ត មន្ទីរពេទ្យឯកទេស មន្ទីរពេទ្យស្រុកនិងមន្ទីរបណ្តោះអាសន្នផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ