COVID-19 ៖​ ខេត្ត Hubei (ប្រទេសចិន) ប្រកាសថា មានករណីស្លាប់ថ្មីចំនូន ៩៣ ករណី

(VOVWORLD) - នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ គណៈកម្មាធិការសុខាភិបាលខេត្ត Hubei នៃប្រទេសចិនបានរកឃើញករណីស្លាប់ថ្មីចំនួន ៩៣ ករណី ដែលបណ្ដាលពីជំងឺរាតត្បាតរលាកផ្លូវដង្ហើមស្រួចស្រាវ COVID-19 (nCoV) កាលពីថ្ងៃទី ១៧ ខែកុម្ភៈ ហើយនាំឲ្យករណីស្លាប់សរុបដោយសារជំងឺនេះនៅខេត្ត Hubei ឡើង ១ ៧៨៩ ករណីហើយ។ 
 COVID-19 ៖​ ខេត្ត Hubei  (ប្រទេសចិន) ប្រកាសថា មានករណីស្លាប់ថ្មីចំនូន ៩៣ ករណី - ảnh 1 បុគ្គលិកពេទ្យបញ្ជូនអ្នកជម្ងឺផ្ទុក COVID-19 ទៅមន្ទីរពេទ្យ (រូបថត៖ THX / TTXVN)

តាមសេចក្ដីប្រកាសនេះបានឲ្យដឹងថា ខេត្ត Hubei បាន ទទួលស្គាល់នូវករណីឆ្លងជំងឺថ្មីចំនួន ១ ៨០៧ ករណីទៀត ហើយនាំឲ្យចំនួនអ្នកផ្ទុក COVID-19  ឡើងដល់ ៥៩ ៩៨៩ នាក់នៅខេត្តនេះ។ ទន្ទឹមនឹងនេះចំនួនអ្នកជំងឺដែលត្រូវបានព្យាបាលជាសះស្បើយនៅខេត្ត Hubei គឺ ៧ ៨៦២ នាក់។ ជាមួយនឹងតួរលេខថ្មីៗនេះរបស់ខេត្ត Hubei បានឲ្យដឹងថា នាបច្ចុប្បន្ន ករណីស្លាប់សរុបនៅចិនបានកើនឡើង ១ ៨៦៣ នាក់។

នៅក្នុងសន្និសីទកាសែត នាថ្ងៃទី ១៧ ខែកុម្ភៈ លោកស្រី Sun Yanrong នាយិការងមជ្ឈមណ្ឌលអភិវឌ្ឍន៍ជីវបច្ចេកវិទ្យា ចំណុះក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាចិនបានឲ្យដឹងថា៖ Chloroquine Phosphate - ដែលជាថ្នាំប្រឆាំងជំងឺគ្រុនចាញ់ គឺអាចព្យាបាលជំងឺរលាកផ្លូវដង្ហើមស្រួចស្រាវ COVID-19 (nCoV) ប្រកបដោយប្រសិទ្ធភាព។ យោងតាមលោកស្រីរូបនេះ ថា អ្នកជំនាញផ្នែកសុខាភិបាលបានឯកភាពគ្នាដាក់បញ្ជូល ថ្នាំ Chloroquine Phosphate ទៅក្នុងរូបមន្តព្យាបាល COVID-19 (nCoV) ផងដែរ។

ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត ក្រុមអ្នកជំនាញចម្រុះរបស់ចិន និងអង្កការសុខភាពពិភពលោក (WHO) នឹងធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង ខេត្ត Guǎngdōng និងខេត្ត Sichuan ដើម្បីចុះពិនិត្យការងារបង្ការ និងទប់ទល់ជំងឺរាតត្បាតរលាកផ្លូវដង្ហើមស្រួចស្រាវ COVID-19។

គិតត្រឹមថ្ងៃទី ១៧ ខែកុម្ភះ មានគ្រូពេទ្យចំនួន ៣២ ០០០ នាក់នៅទូទាំងប្រទេសត្រូវបានបញ្ជូនទៅកាន់ខេត្ត Hubei ដើម្បីជួយបង្ការ និងទប់ទល់ជំងឺរាតត្បាត COVID-19។ ទន្ទឹមនឹងនេះ មានបុគ្គលិកសុខាភិបាលកងទ័ពចិនចំនួន  ១ ២០០ ក៏មានវត្តមាននៅទីក្រុង Wuhan ដើម្បីចូលរួមការងារបង្ការ ទប់ទល់ជំងឺរាតត្បាត ដោយនាំចំនួនគ្រូពេទ្យកងទ័ពសរុបនៅ នៅទីក្រុង Wuhan ឡើងដល់ ៤ ០០០ នាល់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ