COVID-19៖ យប់ថ្ងៃទី ៣ ខែមិនា ប្រកាសសេចក្ដីសម្រេចចិត្ត៖ ឃុំ Son Loi ស្រុក Binh Xuyen ខេត្ត Vinh Phuc បញ្ចប់ពេលវេលាដាក់ឲ្យនៅដាច់ដោយឡែក

(VOVWORLD) - នាវេលាម៉ោង ០ ថ្ងៃទី ៤ ខែមិនា ឃុំ Son Loi ត្រូវបានបញ្ចប់ការដាក់ឲ្យនៅដាច់ដោយឡែក ក្រោយរយៈពេល ២០ ថ្ងៃតាមការកំណត់។
COVID-19៖ យប់ថ្ងៃទី ៣ ខែមិនា ប្រកាសសេចក្ដីសម្រេចចិត្ត៖ ឃុំ Son Loi ស្រុក Binh Xuyen ខេត្ត Vinh Phuc បញ្ចប់ពេលវេលាដាក់ឲ្យនៅដាច់ដោយឡែក - ảnh 1 សកម្មភាពបង្ការទប់ស្កាត់COVID-19 នៅខេត្ត Vinh Phuc 

នាវេលាម៉ោង ២១ និង ៣០ នាទី ថ្ងៃទី៣ ខែមិនា ខេត្ត Vinh Phuc បានប្រកាសជាផ្លូវការនូវសេចក្ដីសម្រេចចិត្តស្ដីពីការបញ្ចប់ការដាក់ឲ្យនៅដាច់ដោយឡែកចំពោះឃុំ Son Loi ស្រុក Binh Xuyen។ អាស្រ័យហេតុនេះ នាវេលាម៉ោង ០ ថ្ងៃទី ៤ ខែមិនា ឃុំ Son Loi ត្រូវបានបញ្ចប់ការដាក់ឲ្យនៅដាច់ដោយឡែកក្រោយរយៈពេល ២០ ថ្ងៃតាមការកំណត់។ ក្នុងរយៈពេលដាក់ឲ្យនៅដាច់ដោយឡែកនោះ ប្រជាជនឃុំ Son Loi បានរួមសហការជាមួយរដ្ឋអំណាចអនុវត្តន៍ ការបង្ការ ទប់ស្កាត់ COVID-19 យ៉ាងតឹងរឹង ។ ឃុំនេះគ្មានករណីឆ្លងថ្មីឡើយ។

សូមបញ្ជាក់ដែរថា ចំពោះមុខ ស្ថានភាព COVID-19 មានការប្រែបម្រួលដ៏ ស្មុគស្មាញ ដែលមិនអាចប៉ានបាននោះ នាថ្ងៃទី ១២ ខែកុម្ភៈ ខេត្ត Vinh Phuc បានចេញសេចក្ដីសម្រេចចិត្តស្ដីពីការអនុវត្តន៍ជាបន្ទាន់នូវភារកិច្ចនានា ដែលបានចែងក្នុងសេចក្ដីសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រីស្ដីពីការប្រកាសជំងឺរាតត្បាតរលាកផ្លូវដង្ហើម ដែលបណ្ដាពី វីរុសកូរ៉ូណាប្រភេទថ្មីនៅខេត្ត Vinh Phuc។ អាស្រ័យហេតុនេះ ចាប់តាំងពីថ្ងៃទី១៣ ខែកុម្ភៈ ឃុំ Son Loi ស្រុក Binh Xuyen (ដែលជាកន្លែងមានជំងឺ) ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ