COVID-19៖ ឯកអគ្គរដ្ឋទូតអង់គ្លេសថ្លែងអំណរគុណដល់វេជ្ជបណ្ឌិតនិង​រដ្ឋាភិបាលវៀតណាម

(VOVWORLD) - យោងតាមស្ថានទូតអង់គ្លេសប្រចាំនៅវៀតណាមបានឲ្យដឹងថាៈ ឯកអគ្គរដ្ឋទូតអង់គ្លេស លោក Gareth Ward បានធ្វើឃ្លីបវីដេអូមួយជាភាសាវៀត ណាម ដើម្បីថ្លែងអំណរគុណជូនដល់វៀតណាមដែលបានជួយគាំទ្រដល់ពលរដ្ឋនិងភ្ញៀវទេសចរណ៍អង់គ្លេស។ 
COVID-19៖ ឯកអគ្គរដ្ឋទូតអង់គ្លេសថ្លែងអំណរគុណដល់វេជ្ជបណ្ឌិតនិង​រដ្ឋាភិបាលវៀតណាម - ảnh 1 ឯកអគ្គរដ្ឋទូតអង់គ្លេសថ្លែងអំណរគុណដល់វេជ្ជបណ្ឌិតនិងរដ្ឋាភិបាលវៀតណាម (រូបថត៖ TTXVN)

លោកឯកអគ្គរដ្ឋទូត បានសង្កត់ធ្ងន់ ថា ចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃវីរុស SARS-CoV-2 គឺជាបេសកកម្មចម្បង របស់វៀតណាមនាពេលបច្ចប្បន្ននេះ។ លោកឯកអគ្គរដ្ឋទូត Gareth Ward មានបំណង ផ្ញើរសេចក្តីអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះវេជ្ជបណ្ឌិតទាំងអស់ និងស្ថា ប័ននានារបស់រដ្ឋាភិបាលវៀតណាមដែលបានជួយពលរដ្ឋអង់គ្លេស ក្នុង រយៈពេលកន្លងមក។ មានភ្ញៀវទេសចរណ៍អង់គ្លេសយ៉ាងច្រើន ក៏ បានថ្លែងអំណរគុណ ចំពោះវៀតណាមដែរ។ លោកឯកអគ្គរដ្ឋទូតក៏បានអះអាងថា នឹងបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាល វៀតណាម នឹងធ្វើអ្វីៗគ្រប់បែបយ៉ាង ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុស SARS-CoV-2 និងជួយឧបត្ថម្ភដល់មនុស្សដែលត្រូវការជំនួយក្នុងគ្រាលំបាកនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ