Da Nang ផ្តោតសំខាន់លើការបង្ការទប់ស្កាត់ជំងឺរាតត្បាតនៅតាមតំបន់ឧស្សាហកម្ម

(VOVWORLD) - ថ្នាក់ដឹកនាំទីក្រុង Da Nang បានបញ្ជាក់ថា គួរតែផ្តល់អាទិភាពដល់ការបង្ការទប់ស្កាត់ជំងឺរាតត្បាតនៅតាមតំបន់ឧស្សាហកម្មនិងតំបន់កែច្នៃ ដោយសារតែទើបរកឃើញករណីសង្ស័យឆ្លងកូវីដ ១៩ នៅក្នុងសហគមន៍ជាបន្តបន្ទាប់។ 

នៅក្នុងកិច្ចប្រជុំនារសៀលថ្ងៃទី ១២ ឧសភា ថ្នាក់ដឹកនាំទីក្រុង Da Nang បានស្នើឱ្យបណ្តាមូលដ្ឋានពិនិត្យមើលរាល់ជំហាននៃការបង្ការទប់ស្កាត់ជំងឺរាតត្បាត ក្នុងដំណើរការផលិតកម្មហើយបង្ខំឲ្យអាជីវកម្មត្រូវចុះហត្ថលេខាលើការប្តេជ្ញាចិត្តប្រើប្រាស់វិធានការបង្ការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត។ ថ្នាក់ដឹកនាំទីក្រុង Da Nang ក៏បានស្នើដល់សាខានិងតំបន់នានា ត្រូវផ្តោតការយកចិត្តទុកដាក់លើការកំណត់តំបន់រាតត្បាតផងដែរ៕    

ប្រតិកម្មទៅវិញ

ផ្សេងៗ