Da Nang មានអ្នកជំងឺ Covid-19 ចំនួន ៩ នាក់ទៀត បានជាសះស្បើយ

(VOVWORLD) - អ្នកជំងឺ Covid-19 ចំនួន ៩ នាក់ន នៅទីក្រុង Da Nang បានចាកចេញពីមន្ទីរពេទ្យ បន្ទាប់ពីពូកគេបានជាសះស្បើយពីជំងឺ។

នាព្រឹកថ្ងៃទី ១៧ ខែសីហា មណ្ឌលសុខភាពនានានៅទីក្រុង Da Nang បានអនុញ្ញាតឱ្យអ្នកជំងឺ Covid-19 ចំនួន ៩ នាក់ ចាកចេញពីមន្ទីរពេទ្យ បន្ទាប់ពីពូកគេបានជាសះស្បើយពីជំងឺ។

ជាក់ស្ដែងគឺមន្ទីរពេទ្យបណ្តោះអាសន្ន Hoa Vang បានអនុញ្ញាតឲ្យអ្នកជំងឺចំនួន ៣ នាក់ចាកចេញពីមន្ទីរពេទ្យ និងមន្ទីរពេទ្យ Da Nang បានអនុញ្ញាតចេញពីមន្ទីរពេទ្យចំនួន ៦ នាក់ផងដែរ។ អ្នកជំងឺទាំងនេះ នឹងបន្តធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃទៀត ស្របតាមបទបញ្ជារបស់ក្រសួងសុខាភិបាល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ