Duma ជាតិរុស្ស៊ីគាំទ្រនិងជំរុញកិច្ចសហប្រតិបតិ្តការសហព័ន្ធរុស្ស៊ី-វៀតណាម

(VOVworld) - នាថ្ងៃទី១២ មិនា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហព័ន្ធរុស្ស៊ី
លោក Nguyen Thanh Son បានមានជំនួបសន្ទនាជាមួយអនុប្រធាន Duma ជាតិ
(ពោលគឺសភាជាន់ទាបរុស្ស៊ី)លោក Ivan Melnikov និងប្រធានគណៈបក្សកុម្មុយ
និស្តរុស្ស៊ីលោក Genadi Zuganov អំពីយថាទស្សន៍សហប្រតិបតិ្តការ រវាងបក្សទាំង២
និងរដ្ឋសភានៃប្រទេសទាំង២។ភាគីទាំង២បានផ្លាស់ប្ដូរមតិ អំពីបណ្ដាបញ្ហាដែលរួម
យកចិត្តទុកដាក់ដូចគ្នាដូចជា​ ការអភិវឌ្ឍន៍សេដ្ឋកិច្ច គោលនយោបាយកិច្ចការនៅ
ក្នុងប្រទេសនិងបរទេសនៃប្រទេសទាំង២ ទំនាក់ទំនងរុស្ស៊ី-វៀតណាមលើវិស័យជា
ច្រើននិងទំនាក់ទំនងរវាងបក្សកុម្មុយនិស្តទាំង២។
នៅក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតលោក Nguyen Thanh Son អនុប្រធាន Duma ជាតិ រុស្ស៊ីនិងជាអនុប្រធានគណៈបក្សកុម្មុយនិស្តរុស្ស៊ីលោក Ivan Melnikov បានសម្ដែង សុទិដ្ឋិនិយមចំពោះយថាទស្សន៍ក្នុងទំនាក់ទំនងរវាងប្រទេសទាំង២។ស្ដីពីការ
ដែល វៀតណាមរៀបចំមហាសន្និបាតសហភាពអន្តរសភាពិភពលោក (IPU)
លើកទី ១៣២ លោក Menikov បានឲ្យដឹងថា៖
Duma ជាតិរុស្ស៊ីគាំទ្រនិងជំរុញកិច្ចសហប្រតិបតិ្តការសហព័ន្ធរុស្ស៊ី-វៀតណាម - ảnh 1
ជំនួបសន្ទនារវាងឯកអគ្គរដ្ឋទូតវៀតណាមលោក Nguyen Thanh Son (ខាងស្ដាំ)និងអនុប្រធាន Duma ជាតិរុស្ស៊ីនិងជាអនុប្រធានគណៈបក្សកុម្មុយនិស្តរុស្ស៊ីលោក Ivan Melnikov

“គណៈប្រតិភូរដ្ឋសភារុស្ស៊ីរួមមានសមាជិកសភាជាន់ទាបផងនិងសមាជិកព្រឹទ្ធសភា
ផង ដឹកនាំ ដោយលោក Kosatrov ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃព្រឹទ្ធស
ភា នឹងចូលរួម IPU លើកនេះ។ដោយបញ្ជូនគណៈប្រតិភូ១ដ៏គួរឲ្យជឿទុកចិត្តនិងជា
មិត្តស្និទ្ធស្នាលរបស់ប្រជាជន វៀតណាមដូច្នេះ យើងខ្ញុំសង្ឃឹមថា នឹងមានការរួម
វិភាគទានដ៏សក្តិសមសំរាប់ជោគជ័យនៃព្រឹត្តិការណ៍ដ៏សែនសំខាន់លើកនេះ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ