EC ស្នើធ្វើកំណែទម្រង់ប្រព័ន្ធបញ្ចូលសមាជិកថ្មីបន្ទាប់ពីអង់គ្លេសដកខ្លួនចេញពី EU

(VOVWORLD) - EC បានសង្ឃឹមថា បទប្បញ្ញត្តិក្រោយពីត្រូវបានរៀបចំសមស្របនឹងជៀសវាងការពន្យាពេលបន្ថែមទៀត ចំពោះការចាប់ផ្តើមនៃការចរចាដើម្បីបញ្ចូលសហភាពអឺរ៉ុប នៅពេលដែលបណ្តាប្រទេសដែលមានបំណងចង់ចូលរួមក្នុងប្លុកនេះបានបំពេញតាមលក្ខខណ្ឌ។
EC ស្នើធ្វើកំណែទម្រង់ប្រព័ន្ធបញ្ចូលសមាជិកថ្មីបន្ទាប់ពីអង់គ្លេសដកខ្លួនចេញពី EU - ảnh 1 ប្រធាន EC លោកស្រី Ursula von der Leyen (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

បន្ទាប់ពីអង់គ្លេសដកខ្លួនចេញពីសហភាពអឺរ៉ុប (EU) ជាផ្លូវការកាលពីថ្ងៃទី ៣១ ខែមករា គណៈកម្មការអឺរ៉ុប (EC) បានលើកសំណើរនូវប្រព័ន្ធថ្មីមួយដើម្បីបញ្ចូលបន្ថែមសមាជិក ដែលត្រូវការសុក្រិដជាបន្ទាន់ ដោយសារការប្រឆាំងជំទាស់របស់បារាំងនិងហូឡង់ក្នុងការចរចាដើម្បីពង្រីកសមាជិកភាពសម្រាប់ប្រទេសចំនួនពីរនៃតំបន់បាល់កង់ខាងលិច។

EC បានសង្ឃឹមថា បទប្បញ្ញត្តិក្រោយពីត្រូវបានរៀបចំសមស្របនឹងជៀសវាងការពន្យាពេលបន្ថែមទៀត ចំពោះការចាប់ផ្តើមនៃការចរចាដើម្បីបញ្ចូលសហភាពអឺរ៉ុប នៅពេលដែលបណ្តាប្រទេសដែលមានបំណងចង់ចូលរួមក្នុងប្លុកនេះបានបំពេញតាមលក្ខខណ្ឌ។ ប្រធាន EC លោកស្រី Ursula von der Leyen នាថ្ងៃទី ៥ ខែកុម្ភៈ បានឲ្យដឹងថា ការលើកសំណើរនេះគឺជា “សារវិជ្ជមានមួយ” សម្រាប់ប្រទេស Macedonia ខាងជើងនិង Albania បន្ទាប់ពីក្តីសង្ឃឹមរបស់ប្រទេសទាំងពីរនេះ អំពីការចរចាបញ្ចូលត្រូវបានច្រានចោលយ៉ាងឆាប់រហ័សកាលពីខែតុលាឆ្នាំ ២០១៩ ដោយសារមានការប្រឆាំងជំទាស់ពីបារាំងនិងហូឡង់ដោយហេតុផលថា ដំណើរការពង្រីកសមាជិកភាពរបស់ EU នឹងចាំបាច់ត្រូវធ្វើកំណែទម្រង់ជាមុនសិន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ