៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ សិក្ខាសាលា “តម្លៃអន្តរជាតិនៃជ័យជំនះ Dien Bien Phu បញ្ចេញរស្មីជាងរៀងរហូត” នៅអ៊ីតាលី

(VOVWORLD) - នារសៀលថ្ងៃ ទី ៩ ឧសភា ស្ថានទូតវៀតណាមប្រចាំនៅអ៊ីតាលី បានរៀបចំសន្និសីទក្នុងទម្រង់ផ្សាយផ្ទាល់ និងអនឡាញក្រោមប្រធានបទ “តម្លៃអន្តរជាតិនៃជ័យជំនះ Dien Bien Phu ចែងចាំងពន្លឺជារៀងរហូត”  ក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu។

ថ្លែងមតិក្នុងសន្និសីទ លោកស្រី Cristina Cricilo សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តអ៊ីតាលីបានវាយតម្លៃថា ជ័យជំនះ Dien Bien Phu មិនត្រឹមតែមានអត្ថន័យចំពោះបដិវត្តន៍វៀតណាមប៉ុណ្ណោះទេ ថែមទាំងបានក្លាយទៅជាប្រភពលើកទឹកចិត្តសម្រាប់ចលនារំដោះជាតិ និងបានគូសសញ្ញាសម្គាល់ការចាប់ផ្តើមនៃការដួលរលំនៃអាណានិគមនិយមនៅលើពិភពលោក។ សំឡេងបន្លឺឡើងនៃជ័យជំនះ Dien Bien Phu បានរីកសាយភាយពាសពេញពិភពលោក ដែលបង្ហាញពិភពលោកឲ្យបានឃើញពីឆន្ទៈនិងសាមគ្គីភាពប្រជាជាតិ អាចយកឈ្នះបាន សូម្បីតែប្រឆាំងនឹងគូប្រជែងដែលមានអំណាចយោធាដ៏ខ្លាំងក្លាក៏ដោយ។

៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ សិក្ខាសាលា “តម្លៃអន្តរជាតិនៃជ័យជំនះ Dien Bien Phu បញ្ចេញរស្មីជាងរៀងរហូត” នៅអ៊ីតាលី - ảnh 1ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអ៊ីតាលី លោក Duong Hai Hung បានថតរូបអនុស្សាវរីយ៍ជាមួយគណៈប្រតិភូចូលរួមសន្និសីទ។ រូបថត៖ TTXVN

ចំណែកឯអតីតសមាជិកព្រឹទ្ធសភា Giovanni Russo Spena តំណាងបក្សកុម្មុយនិស្តនៃការស្ថាបនាឡើងវិញ អ៊ីតាលីបានលើកឡើងពីសមត្ថភាពរបស់វៀតណាមក្នុងការ "បង្កើតឡើងប្រវត្តិសាស្ត្រ" មិនត្រឹមតែក្នុងអតីតកាលដូចជាជ័យជំនះ Dien Bien Phu ប៉ុណ្ណោះទេ ថែមទាំងសព្វថ្ងៃនេះផងដែរ នៅពេលដែលឈរយ៉ាងរឹងមាំក្នុងពិភពលោកដែលមានការប្រែប្រួលកាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ លោកបានអត្ថាធិប្បាយថា វៀតណាមគឺជាគំរូសម្រាប់ជនកុម្មុយនិស្តអ៊ីតាលី អំពីវិធីសាស្រ្តពហុប៉ូលថ្មី ប្រកបដោយប្រាជ្ញា តុល្យភាព និងស្ថិរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ