ECB រក្សាកំរិតប្រាក់ជួយឧបត្ថម្ភទូទាត់សំរាប់ក្រិក


ECB រក្សាកំរិតប្រាក់ជួយឧបត្ថម្ភទូទាត់សំរាប់ក្រិក - ảnh 1
ECB រក្សាកំរិតប្រាក់ជួយឧបត្ថម្ភទូទាត់សំរាប់ក្រិក (Image: VNA)

(VOVworld) – នាថ្ងៃទី ១៣ កក្កដា ធនាគារកណ្ដាលអឺរ៉ុប (ECB) បានសម្រេច រក្សាខ្ទង់ឥណទានក្នុងកម្មវិធីផ្តល់ប្រាក់ជំនួយទូទាត់ជាបន្ទាន់ (ELA) សំរាប់
បណ្ដាធនាគារក្រិកនៅកំរិត ៨៩ ពាន់លានអឺរ៉ូ (ស្នើនឹង ៩៩ ពាន់លានដុល្លា
អាមេរិក)។ ដោយមានសេចក្តីសម្រេចរបស់ ECB ក្រិកត្រូវរឹតបន្តឹងប្រភពទុន
ដែលត្រូវបានអនុវត្តពីខែ មិថុនា នៅប្រទេសនេះ ថែមទៀត។ ក្នុងពេលនោះ តាមសេចក្តីប្រកាសរបស់ប្រធានរដ្ឋសភាអាល្លឺម៉ង់ លោក  Nobert Lammert
បានឲ្យដឹងថា៖ រដ្ឋសភានៃប្រទេសនេះនឹងបោះឆ្នោតអំពីការអនុវត្តការចរចារជា ផ្លូវការអំពីកញ្ចប់ប្រាក់ជំនួយទី ៣ សំរាប់ក្រិក នាព្រឹកថ្ងៃទី ១៧ កក្កដា ខាងមុខ។ នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Mariano Rajoy បានវាយតំលៃចំពោះកិច្ចព្រម ព្រៀងជាមួយក្រិកមានចរិតលក្ខណៈ “សមភាព” ដែលអាចជួយស្តារខឿន
សេដ្ឋកិច្ចនៃប្រទេសនេះ ក៏ដូចជា ពង្រឹង Eurozone ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ