ECOWAS សម្រេចបង្កើនបន្ថែមកងទ័ពដល់ម៉ាលី

(VOVworld) – នាថ្ងៃទី ២៦ មករា សហគមន៍សេដ្ឋកិច្ចបណ្ដាប្រទេសអាហ្វ្រិកខាង លិច
 (ECOWAS) បានសម្រេចបង្កើនបន្ថែមកងទ័ពដល់ម៉ាលី ដើម្បីជួយឧបត្ថម្ភរដ្ឋអំណាច
នៃប្រទេសនេះកំទិចពួកឧទ្ទាមឥស្លាម។ ថ្លែងមតិក្នុងកិច្ចប្រជុំជាបន្ទាន់ របស់ ECOWAS  ដែលបានរៀបចំឡើង នៅរដ្ឋធានី Abijan (Cote d'Ivoire) រដ្ឋមន្ត្រីក្រសួងការពារជាតិ Cote
d'Ivoire លោក Soumaila Bakayoko បានឲ្យដឹងថា៖ ប្រទេសជាសមាជិក ECOWAS ចំនួន
១៥ បានឯកភាពបញ្ចូន ទាហាចំនួនជិត ៦ ពាន់នាក់ទៅកាន់ម៉លី។ នាថ្ងៃដ៏ដែលក្នុង
ការសន្ទាតាមទូរសព័្ទជាមួយរដ្ឋមន្ត្រីការពារជាតិបារាំង លោក Jean Yves le Drian រដ្ឋមន្ត្រី
ក្រសួងការពារប្រទេសអាមេរិក លោក Leon Panetta បានឲ្យដឹងថា៖ បញ្ជាក់កោណត្រៀម
ខ្លួនជាស្រេចបញ្ជូននាវាបញ្ចូលឥន្ធនៈសំរាប់បណ្ដាយន្ត ហោះប្រយុទ្ធរបស់បារាំងក្នុង
យុទ្ធនាការយោធានៅម៉លីខាងជើង។ រដ្ឋមន្ត្រីទាំង ២​ រូបក៏បានពិភាក្សាអំពីការជួយ
ឧបត្ថម្ភរបស់កងទ័ពអាមេរិក សំដៅកំទិចភេវរកម្ម នៅម៉ាលី ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ