EPអនុម័តលើថវិការបំពេញបន្ថែមចំនួន៤០០លានអឺរ៉ូដោះស្រាយបញ្ហាជនអន្តោប្រវេសន៍

EPអនុម័តលើថវិការបំពេញបន្ថែមចំនួន៤០០លានអឺរ៉ូដោះស្រាយបញ្ហាជនអន្តោប្រវេសន៍ - ảnh 1
ជនភៀសខ្លួនមួយក្រុមនៅព្រំដែនស៊ែប៊ី-ហុងគ្រី (រូបថត៖AFP/TTXVN)

(VOVworld) - នាថ្ងៃទី១៤ តុលា សភាអឺរ៉ុប (EP) បានអនុម័តលើថវិការបំពេញបន្ថែម
ជាង៤០០លានអឺរ៉ូដើម្បីដោះស្រាយវិបត្តិជនអន្តោប្រវេសន៍។ប្រភពទុននេះនឹងត្រូវ
បានផ្គត់ផ្គង់ជូនប្រទេសអឺរ៉ុបដែលរងឥទ្ធិពលខ្លាំងដោយ រលកជនចំណាកស្រុកក៏
ដូចជាប្រទេសទី៣នានាដែលទទួលជនចំណាកស្រុក ស៊ីរីជាច្រើនបំផុតផងដែរ។
រីឯខ្លួនវិញ គណៈកម្មាធិការអឺរ៉ុប (EC) នាថ្ងៃទី១៤ តុលាក៏បានអំពាវនាវដល់ប្រទេស
ជាសមាជិកសហភាពអឺរ៉ុប (EU) គោរពកិច្ចសន្យាបាននាំចេញនៅសន្និសីទកំពូល
កាលពីថ្ងៃទី២៣ កញ្ញាកន្លងទៅ។ថ្នាក់ដឹកនាំប្រទេសជាសមាជិក EU ទាំងឡាយ
បានសន្យាផ្ដល់ទឹកប្រាក់ចំនួន៨០០លានអឺរ៉ូសំរាប់អង្គការអន្តរជាតិ គ្រប់គ្រង់វិបត្តិ
ជនអន្តោប្រវេសន៍ ហើយបង្កើតមូលនិធិចំនួន២នោះគឺ មូលនិធិមួយ សំរាប់ទ្វីប
អាហ្វ្រិកក្នុងតំលៃ១,៨ពាន់លានអឺរ៉ូនិងមួយទៀតសំរាប់ស៊ីរីក្នុងតំលៃ៥០០លាន
អឺរ៉ូ។បើទោះបីជិតមួយខែក្រោយពីសន្និសីទរបស់ប្រមុខរដ្ឋនិងថ្នាក់ដឹកនាំ រដ្ឋា
ភិបាល EU អំពីបញ្ហាអន្តោប្រវេសន៍កន្លងផុតទៅក្ដី ប៉ុន្តែកិច្ចសន្យារបស់ ប្រទេស
ទាំងនេះមិនទាន់បានអនុវត្តនៅឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ