ESCAP ៧៨ បានចេញសេចក្តីថ្លែងការណ៍បាងកកដោយលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាពនៅអាស៊ី-ប៉ាស៊ីហ្វិក

(VOVWORLD) - កិច្ចប្រជុំប្រចាំឆ្នាំលើកទី ៧៨ នៃគណៈកម្មាធិការសេដ្ឋកិច្ចអាស៊ី - សង្គម តំបន់អាស៊ី - ប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ (ESCAP) បានបិទនៅថ្ងៃទី ២៧ ខែឧសភា។

ESCAP ៧៨ បានចេញសេចក្តីថ្លែងការណ៍បាងកកដោយលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាពនៅអាស៊ី-ប៉ាស៊ីហ្វិក - ảnh 1សម័យបិទកិច្ចប្រជុំប្រចាំឆ្នាំលើកទី៧៨ នៃគណៈកម្មការសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិសម្រាប់អាស៊ី - ប៉ាស៊ីហ្វិក (ESCAP) (រូបថត៖ VOV)

នៅក្នុងសម័យប្រជុំលើកនេះ ប្រទេសនានាបានអនុម័តលើសេចក្តីសម្រេចចិត្ត និងមានការសម្រេចចិត្តចំនួន ២០ រួមមានសេចក្តីថ្លែងការណ៍ទីក្រុងបាងកក អំពីរបៀបវារៈទូទៅដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់អាស៊ី - ប៉ាស៊ីហ្វិក។ នេះគឺជាឯកសារសំខាន់មួយដែលកំណត់ទិសដៅសកម្មភាពជាក់ស្តែង ដើម្បីពន្លឿនការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅក្នុងតំបន់។ រដ្ឋាភិបាលនៃបណ្តាប្រទេសបានសន្យាមិនបោះបង់ចោលនរណាម្នាក់នៅពីក្រោយឡើយ ក៏ដូចជាដាក់ស្ត្រីនិងយុវជនជាចំណុចកណ្តាលនៃការអភិវឌ្ឍ។ អង្គប្រជុំបានបន្តបញ្ជាក់ពីសារៈសំខាន់នៃពាណិជ្ជកម្មដែលជាកត្តាជំរុញកំណើនប្រកបដោយបរិយាប័ន្ន ការពារភពផែនដី ពង្រឹងការតភ្ជាប់ក្នុងតំបន់និងធ្វើអាជីវកម្មរាល់ឱកាសបច្ចេកវិទ្យា។

សូមគូសបញ្ជាក់ថា កិច្ចប្រជុំប្រចាំឆ្នាំលើកទី ៧៨ បានធ្វើឡើងចាប់ពីថ្ងៃទី ២៣ដល់ថ្ងៃទី ២៧ ខែឧសភានៅទីក្រុងបាងកកដែលមានប្រធានបទ “របៀបវារៈទូទៅមួយដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាពនៅតំបន់អាស៊ី - ប៉ាស៊ីហ្វិក”។ លោកឧបនាយករដ្ឋមន្ត្រី  Vu Duc Dam បានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំនិងមានការរួមវិភាគទានវិជ្ជមាននិងមានប្រសិទ្ធិភាពជាច្រើនដល់កិច្ចប្រជុំនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ