EU ជួយឧបត្ថម្ភវៀតណាមថវិកាចំនួន១០៨លានអឺរ៉ូសម្រាប់កំណែទម្រង់ថាមពល

(VOVWORLD) -នាថ្ងៃទី៤ខែឧសភានៅទីក្រុងហាណូយ ក្រសួងឧស្សាហពាណិជ្ជកម្មវៀត ណាមបាន រួមសហការជាមួយគណៈប្រតិភូសហភាពអឺរ៉ុបប្រចាំនៅវៀតណាម រៀបចំកិច្ចប្រជុំពិភាក្សាគោលនយោបាយសម្រាប់កម្មវិធី “ជួយឧបត្ថម្ភគោលនយោបាយអភិវឌ្ឍន៍ថាម ពលនិងបង្កើនលទ្ធភាពទទួលបានថាមពលប្រកបដោយនិរន្តរភាពសម្រាប់តំបន់ជន បទ តំបន់ព្រៃភ្នំនិងកោះសមុទ្រ” ដោយប្រើប្រាស់ទុន ODA ឥតសំណង់ឧបត្ថម្ភដោយ សហភាពអឺរ៉ុបក្នុងតម្លៃ១០៨លានអឺរ៉ូ។ 
EU ជួយឧបត្ថម្ភវៀតណាមថវិកាចំនួន១០៨លានអឺរ៉ូសម្រាប់កំណែទម្រង់ថាមពល - ảnh 1 ទិដ្ឋភាពនៃជំនួបពិភាក្សា

គោលដៅនៃកម្មវិធីនេះ គឺសំដៅបង្កើនលទ្ធភាព ទទួលបានថាម ពលនិរន្តរភាពសម្រាប់តំបន់ជនបទ តំបន់ព្រៃភ្នំនិងកោះសមុទ្ររបស់ វៀត ណាម រួមចំណែកកសាងផ្នែកថាមពលនិរន្តរភាព។

        នៅក្នុងជំនួបពិភាក្សានេះ រដ្ឋមន្ត្រីក្រសួងឧស្សាហពាណិជ្ជកម្មវៀត ណាម លោក Tran Tuan Anh បានឲ្យដឹងថា រដ្ឋាភិបាលវៀតណាមសន្យាកាត់បន្ថយ៨% 8% នៃការ បញ្ចេញឧស្ម័នផ្ទះកញ្ចក់ដល់ឆ្នាំ ២០៣០និងអាចកាត់បន្ថយបានបន្ថែមទៅដល់២៥% ប្រសិនបើទទួលបានការជួយឧបត្ថម្ភពីអង្គការសហប្រតិបត្តិការទ្វេភាគីនិងពហុភាគី។ បច្ចុប្បន្ន វៀត ណាមកំពុងប្រឈមមុខនឹងការសាកល្បងថាមពលដើម្បីរក្សាការអភិវឌ្ឍ សេដ្ឋកិច្ចសង្គម។ តាមនោះ សហភាពអឺរ៉ុបរួមជាមួយដៃគូអភិវឌ្ឍន៍ផ្សេងៗអាចផ្តល់ ជំនួយហិរញ្ញវត្ថុសំដៅរួមចំណែក នាំមកផ្នែកថាមពលអនាម័យប្រកបដោយ និរន្តរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ