EU ដាក់បញ្ចូលបុគ្គល និងអង្គភាពចំនួន ១០បន្ថែមទៀត ទៅក្នុងបញ្ជីទណ្ឌកម្មអ៊ីរ៉ង់

(VOVWORLD) - នាថ្ងៃទី ២២ មេសា រដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេសជាសមាជិក EU បានឯកភាពជាគោលការណ៍អំពីការពង្រីកទណ្ឌកម្មប្រឆាំងអ៊ីរ៉ង់ តាមរយៈការពង្រីកវិធានការរឹតបន្តឹងការនាំចេញអាវុធរបស់ទីក្រុងតេអេរ៉ង់ចំពោះយន្តហោះដ្រូន ឬមីស៊ីល។

នាថ្ងៃទី ២២ ឧសភា សហភាពអឺរ៉ុប (EU) បានយល់ព្រម ដាក់បញ្ចូលបុគ្គល និងអង្គភាពចំនួន ១០បន្ថែមទៀត ទៅក្នុងបញ្ជីទណ្ឌកម្មអ៊ីរ៉ង់ក្នុងកិច្ចប្រជុំមួយនៅទីក្រុងព្រុចសែល (បែលហ្សិក)។ នេះគឺជាកិច្ចប្រជុំលើកដំបូងរបស់ថ្នាក់ដឹកនាំសហភាពអឺរ៉ុបចាប់តាំងពីពេលអ៊ីរ៉ង់បានបើកការវាយប្រហារសងសឹកលើអ៊ីស្រាអែលកាលពីខែមុន។

មុននេះ នាថ្ងៃទី ២២ មេសា រដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេសជាសមាជិក EU បានឯកភាពជាគោលការណ៍អំពីការពង្រីកទណ្ឌកម្មប្រឆាំងអ៊ីរ៉ង់ តាមរយៈការពង្រីកវិធានការរឹតបន្តឹងការនាំចេញអាវុធរបស់ទីក្រុងតេអេរ៉ង់ចំពោះយន្តហោះដ្រូន ឬមីស៊ីល។ សេចក្ដីសម្រេចចិត្តនេះត្រូវបានធ្វើឡើងបន្ទាប់ពីអ៊ីរ៉ង់បានបើកការវាយប្រហារដោយមីស៊ីល និងយន្តហោះដ្រូនសំដៅតបតវិញការវាយប្រហារលើអគារកុងស៊ុលក្នុងស្ថានទូតអ៊ីរ៉ង់ប្រចាំប្រទេសស៊ីរីកាលពីថ្ងៃទី ១ ខែមេសា ដែលទីក្រុងតេអេរ៉ង់បានចាត់ទុកថាជាស្នាដៃរបស់អ៊ីស្រាអែល។ ភាគីអ៊ីរ៉ង់មានការសោកស្តាយចំពោះការពង្រីកទណ្ឌកម្មរបស់សហភាពអឺរ៉ុប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ